ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។
នៅក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ សម្រាប់ជ័យលេខភីលេខ១នៅក្នុងវិស័យអប់រំចែកជាពីរ៖
- កម្រិតអនុវិទ្យាល័យបានទៅលើ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
- កម្រិតបានទៅលើ សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេច ជាសុីម លេខមួយស្ទួន
ដោយឡែកចំពោះវិស័យសុខាភិបាលវិញ ជ័យលេខភីលេខ១ បានទៅលើមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់៕

.jpg)










