Home ព័ត៌មានអន្តរជាតិ ចិញ្ចៀនឆ្លាតវៃ Apple នឹងប្រកួតប្រជែងជាមួយ Samsung

ចិញ្ចៀនឆ្លាតវៃ Apple នឹងប្រកួតប្រជែងជាមួយ Samsung

251
0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែល Smart Ring ឆាប់ៗនេះ ដែលមានសមត្ថភាពត្រួតពិនិត្យសុខភាព ដើម្បីប្រកួតប្រជែងជាមួយ Galaxy Ring របស់ Samsung។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម ET News បានឱ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងស្រាវជ្រាវចិញ្ចៀនឆ្លាតវៃជាច្រើនឆ្នាំមកហើយ និងជាម្ចាស់ប៉ាតង់ជាច្រើនដែលទាក់ទងនឹងផលិតផលនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេចធ្លាយព័ត៌មានថា Samsung ហៀបនឹងណែនាំ Galaxy Ring ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះក៏បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះផែនការប្រកាស Apple Ring របស់ខ្លួនផងដែរ និងបានដាក់ពាក្យសុំប៉ាតង់សម្រាប់ឧបករណ៍តាមដានសុខភាពដែលអាចពាក់ម្រាមដៃបាន ដោយគេជឿថាក្រុមហ៊ុនកំពុងរៀបចំផែនការចេញផ្សាយនាពេលខាងមុខនេះ។Why an Apple Smart Ring Would Be Better Than a Watch

បើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងត្រួតពិនិត្យសញ្ញាដើម្បីវាយតម្លៃថាតើចិញ្ចៀនឆ្លាតវៃនឹងអាចក្លាយជាជម្រើសជំនួសនាឡិកាឆ្លាតវៃបានដែរឬទេ ដោយសារចិញ្ចៀនអាចពាក់បានយូរ ជាពិសេសសម្រាប់ការត្រួតពិនិត្យក្នុងការគេង។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេនិយាយដែរថាគ្រោងនឹងដាក់បង្ហាញ Galaxy Ring នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅចុងខែកក្កដាខាងមុខនេះ រួមជាមួយនឹងស្មាតហ្វូនដែលអាចបត់បាន Galaxy Z Fold6 និង Z Flip6 ។Samsung Galaxy Ring rival: Apple is working on a smart ring that will  monitor your health | Gagadget.com

ផលិតផលនេះគាំទ្រការវាស់កម្រិតអុកស៊ីសែនក្នុងឈាម អេឡិចត្រូតបេះដូង ការត្រួតពិនិត្យការគេង និងជាច្រើនទៀត។ លើសពីនេះ ចិញ្ចៀនក៏អាចគាំទ្រការបង់ប្រាក់ឥតខ្សែ និងការគ្រប់គ្រងឧបករណ៍ឆ្លាតវៃផងដែរ។ Galaxy Ring របស់ Samsung ក៏ត្រូវបានគេនិយាយថាដែរកំពុងស្ថិតក្នុងដំណាក់កាលផលិតគំរូ ហើយត្រូវបានគេរំពឹងថានឹងឈានទៅដល់ការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ ដោយផលិតផលនេះមាន ៨ ទំហំ និងគាំទ្រ AI ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក៏មានម៉ូដែលចិញ្ចៀនឆ្លាតវៃមួយចំនួននៅលើទីផ្សារផងដែរ ដូចជាចិញ្ចៀន Oura របស់ Amazfit ឬ Helio Ring ជាដើម ដោយទីផ្សារចិញ្ចៀនឆ្លាតវៃសកលអាចនឹងកើនឡើងពី ២០ លានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ជិត ២០០ លានដុល្លារក្នុងឆ្នាំ ២០៣១ នេះបើយោងតាមស្ថិតិពី Business Research Insight។Forget the Apple Watch Ultra 2! Who else is excited to put their finger in Samsung's  ring? Apple មានវិធីជាច្រើនដើម្បីចូលទៅដល់ផ្នែកទីផ្សារនេះ ឧទាហរណ៍ វាអាចប្រើចិញ្ចៀនដើម្បីគ្រប់គ្រងឧបករណ៍ផ្សេងទៀតដូចជា ស្មាតហ្វូន ប៉ុន្តែអាទិភាពរបស់ក្រុមហ៊ុនគឺការត្រួតពិនិត្យសុខភាព។ ខណៈដែល Samsung ក៏ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួន ហើយកំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារចិញ្ចៀនឆ្លាតវៃ៕