Home ព័ត៌មានជាតិ សម្តេច ហ៊ុន សែន ធ្វើដំណើរទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន

សម្តេច ហ៊ុន សែន ធ្វើដំណើរទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន

328
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានភាពជិតស្និទ្ធជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរពីប្រទេសកម្ពុជា មកសួរសុខទុក្ខលោក ថាក់ស៊ីន ដោយផ្ទាល់នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងបាងកក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នាវេលាម៉ោង១០និង៣០នាទីព្រឹក ហើយសម្តេច ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នាវេលាម៉ោង២និង៣០នាទី នាថ្ងៃដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi0rsNTGYQsM1w0pH2ertCqJSMcp1WHzv-ePRp60xuYT3-5D5rqYCpZzePKwVGm0jk1b7oZXOX3pmEd8H1da92OdfLPTxVoZRBXUnH4jLMUYbdS1oAtAWBGoobP7G6t_rNos7qnYy7-EdPnkxECCDhuyX9rpmOOKHO8gHeSlG2EVM5d5xJdz5AhJKjfXQ/s1280/photo_2024-02-21_11-53-15.jpg

ការធ្វើដំណើររបស់សម្តេច ហ៊ុន សែន មកសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាននេះ ក្រោយពីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ទទួលបានការព្យួរទោសពីតុលាការ និងចាកចេញពីមន្ទីរពេទ្យប៉ូលិស ។ លោក ថាក់ស៊ីន បានស្នាក់នៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅផ្លូវ ចារ៉ាន់ សានិតវង្ស ៦៩ ក្នុងទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkYlQ886X0yvgexVy_AcRE5bHPvKN1CYHPoVTvYCMUnc17SS5YXzP8w8YHfSOvSLynswnuplb3AYJ96RlZ1wEXJRrYodWuRLgt3OTZQY47wpHoGbLIAkYboRPSHPpSBDGArtcbzyYGD3FXeI5m21E71yRCIPbhctnXeg_Z9J4VH8_xuYq2MrZeQL0xKsg/s1280/photo_2024-02-21_12-15-42%20(2).jpg

សម្តេច ហ៊ុន សែន បានបង្ហោះរូបភាពសម្តេចអង្គុយក្នុងយន្តហោះ ព្រមទាំងសរសេរថា ៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់
ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ» ។

ជាមួយគ្នានេះ ប៉ូលិសចរាចរណ៍ប្រចាំស្ថានីយបាងផ្លាត ប្រទេសថៃ បានជួយសម្រួលចរាចរណ៍នៅបរិវេណផ្លូវ ចារ៉ាន់ សានិតវង្ស ៦៩ មុនពេលសម្តេច ហ៊ុន សែន ធ្វើដំណើរមកដល់គេហដ្ឋានរបស់លោក ថាក់ស៊ីន ។ ក្រៅពីនេះ ប៉ូលិសចរាចរណ៍បានយករបាំងមកបិទផ្លូវនៅបរិវេណជុំវិញផងដែរ ខណៈក្រុមអ្នកសារព័ត៌មានថៃរង់ចាំនៅខាងក្រៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhArWsznrtU0kYjcMJzJva7dCqxqvanCbVMMjgPPUWjhlmRor9sSSdpNjlVyXTSvS7u1j8te9sW7Q0EUaHuQfH0IX2q_nBoUrq2_ksABHHNvjXkWsi4_EQK0tpF3o-L-G3BS5ZAt_I2FId4Xy_xSNBJ2fBq0mP1UJ80rmwO3f9hcx_AH-TUGr2UN2mC8gg/s1280/photo_2024-02-21_12-15-42.jpg