Home ព័ត៌មានអន្តរជាតិ ប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្មឡាវលើសគោលដៅ

ប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្មឡាវលើសគោលដៅ

74
0

ប្រទេសឡាវ ៖ កាលពីឆ្នាំ២០២៣ ប្រទេសឡាវបានទទួលប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម ស្មើទឹកប្រាក់ជាង១ពាន់៤រយលានដុល្លារអាមេរិក ហើយចំនួននេះ គឺលើសគោលដៅដែលបានកំណត់ ២០,១៨% ។ រីឯផលិតផលកសិកម្មដែលឡាវបាននាំចេញទៅក្រៅប្រទេស រួមមាន ៖ ផ្លែចេក, ជ័រកៅស៊ូ, ដំឡូងមី, អំពៅ, សត្វគោ និងក្របី ហើយចិនជាប្រទេសទិញផលិតផលកសិកម្មរបស់ឡាវច្រើនបំផុត ។Developing Agribusiness Potential in the Laos-China Railway Corridor

បើតាមរបាយការណ៍បញ្ជាក់ថា តម្លៃការផលិតក្នុងវិស័យកសិកម្ម និងព្រៃឈើ បានកើនឡើង៣,៤% នៅឆ្នាំ២០២៣ ដែលស្មើនឹង២១,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ប្រទេសឡាវបានប្រមូលផលដំណាំប្រមាណជាង៩លាន៧សែនតោន ក្នុងនោះការប្រមូលផលដំឡូងបារាំង បានកើនឡើង២៨,៦២%, ផ្លែចេក ១៦,៧%,អំពៅ ១០,១% និងកាហ្វេ ៧,៥% ។

បច្ចុប្បន្ន ប្រទេសឡាវមានកសិដ្ឋានចិញ្ចឹមសត្វ ចំនួន២.២៦១កន្លែង និងមានសត្វចិញ្ចឹម ស្មើជាង៦លាន៥សែនក្បាល ។ កសិដ្ឋានចិញ្ចឹមសត្វនៅឡាវ បានកើនឡើងចំនួន១២៣កន្លែង បើធៀបនឹងឆ្នាំ២០២២ ហើយវាអាចបំពេញតម្រូវការទិញសាច់សត្វនៅប្រទេសឡាវ ស្មើនឹង៤១% ។Livestock linkages in Laos: a piece of the puzzle – RAID Researchers in  Agriculture for International Development

រដ្ឋាភិបាលឡាវបានចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីនាំចេញផលិតផលកសិកម្មជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ប្រទេសឡាវបាននាំចេញផលិតផលចំនួន៦៤ប្រភេទ ហើយក្នុងចំនួននេះ មានផលិតផលកសិកម្ម៣៣ប្រភេទ ដែលឡាវបាននាំចេញទៅប្រទេសចិន, វៀតណាម ១៦ប្រភេទ និងថៃ ១៥ប្រភេទ ។

ទោះយ៉ាងណា បណ្តាកសិករ និងក្រុមហ៊ុនផលិតនៅប្រទេសឡាវបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ គឺការចំណាយដើមទុនផលិតខ្ពស់ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ រួមទាំងតម្លៃម៉ាស៊ីន, ជីកសិកម្ម និងចំណីសត្វ ក៏កើនឡើងខ្ពស់ដែរ ។ ការកើនឡើងនេះ ដោយសារផលិតផលទាំងអស់សុទ្ធតែនាំចូលពីក្រៅប្រទេស និងត្រូវទូទាត់ជារូបិយប័ណ្ណបរទេស ទើបធ្វើឱ្យផលិតផលនៅឡាវមានតម្លៃខ្ពស់ ព្រោះរូបិយប័ណ្ណគីបរបស់ឡាវធ្លាក់ថ្លៃ ។Farmers group slams Marcos' importation plan - BusinessWorld Online

ហេតុនេះ រដ្ឋាភិបាលឡាវមានបំណងកាត់បន្ថយការនាំចូលផលិតផលណា ដែលអាចផលិតនៅប្រទេសឡាវបាន ជាពិសេស ផលិតផលកសិកម្ម ដើម្បីជួយជំរុញការផលិតក្នុងប្រទេស រួមទាំងការគ្រប់គ្រងអតិផរណាផងដែរ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានគាំទ្រកសិករ និងក្រុមហ៊ុនផលិតទាំងអស់ឱ្យនាំយកផលិតផលកាន់តែច្រើនចូលទីផ្សារក្នុងស្រុក និងបង្កើនការផលិតដើម្បីនាំចេញនៅក្រៅប្រទេស ក្នុងគោលបំណងនាំយករូបិយប័ណ្ណបរទេសដែលមានតម្រូវការខ្លាំងចូលប្រទេសឡាវ ។ ដូច្នេះ វាជាការជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសឱ្យធ្លាក់ចុះផងដែរ ៕