តារាសម្តែងស្រីជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ដែលតែងតែលើកស្ទួយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត។May be an image of 1 person

តាមបទសម្ភាសរបស់ កញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធី «តាម Trend » នាយប់ថ្ងៃទី១៦ កុម្ភៈ តារាសម្តែងរូបនេះបានចែករំលែកបទពិសោធរបស់ខ្លួនក្នុងអាជីពសិល្បៈរយៈពេល១១ឆ្នាំមកនេះទាំងការតៀមខ្លួនមួយៗពេលចូលរួមលើឆាកអន្តរជាតិ និងការសម្តែងរបស់ខ្លួន។May be an image of 1 person

ទន្ទឹមនឹងនេះ យូប៊ីន ថាការសម្តែងមិនមែនជារឿងងាយស្រួលទេអ្នកសម្តែងគឺលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលានៃការសម្តែងមិនច្បាស់ដូចជាការច្រៀង ឬអ្វីផ្សេងនោះទេ ដោយសារពេលខ្លះការសម្តែងពីព្រឹកទល់យប់ ពីយប់ទល់ព្រឹក ននៀលផក់ ចាប់នេះចាប់នោះ ហើយរាងកាយទាំងមូលគឺប្រើអស់ហើយ។ ទាក់ទងនឹងភាពយន្តខ្មែរ អ្នកមួយចំនួនទស្សនាហើយបែរជានិយាយថារឿងអត់ល្អមើលដោយសារតែវាជារឿងខ្មែរជាដើម។May be an image of 1 person

តារាសម្តែងជួរមុខរូបនេះនិយាយទៀតថា បើសិនរឿងណាអត់ល្អបន្ទោសតែរឿងនោះទៅបន្ទោសតួ និងក្រុមផលិតនោះ ចាប់ពីថ្ងៃនេះតទៅទស្សនិកជនកុំដៀលភាពយន្តខ្មែរ បើចង់ដៀល ដៀលទៅលើភាពយន្តមួយហ្នឹងទៅបានហើយ។ ភាពយន្តខ្មែរមិនអន់នោះទេ ខ្មែរមិនមែនអត់សមត្ថភាពដែរ តែអ្វីដែលសិល្បៈសព្វថ្ងៃត្រូវការនោះគឺ កម្លាំងនៃការគាំទ្រពីខ្មែរដូចគ្នា និងថវិកាក្នុងការផលិត។ បើសិនជាថវិកាផលិតរបស់យើងអត់ទាន់ធំដូចគេក៏ដោយប៉ុន្តែបើចេញទៅមួយៗឧទាហរណ៍ដូចកម្មវិធីអ្វីមួយទទួលបានការគាំទ្រពីខ្មែរយើងច្រើនបរទេសក៏គេឃើញដូចគ្នា។No photo description available.

ស៊ីន យូប៊ីន ថាអ្វីក៏ដោយគឺផ្តើមចេញពីផ្ទះយើងសិន បើសិនជាបងប្អូនយើងមិនគាំទ្រចង់ឱ្យអ្នកក្រៅឯណាមកមើលឃើញ បើបងប្អូនដៀលតែគ្នា ស្អប់ ជាន់ពន្លិចតែគ្នា ខាងក្រៅក៏គេមើលងាយយើងដូចគ្នា។ តារាស្រីក្រសោបពានជាច្រើនរូបនេះបញ្ជាក់ថា ការលើកឡើងនេះមិនមែនមានន័យថា ឃើញខុសហើយជំរុញឱ្យនៅតែគាំទ្រនោះទេ ប៉ុន្តែក៏មិនត្រូវការជាន់ពន្លិចគេដែរ។No photo description available.

គួរបញ្ជាក់ថា ស៊ីន យូប៊ីន គឺជាតារាសម្តែងស្រីមួយរូបដែលត្រូវបានម្ចាស់កម្មវិធីធំៗអញ្ជើញចូលរួមកម្មវិធីនានានៅលើឆាកអន្តរជាតិ ជាពិសេសក្នុងឆ្នាំ២០២៣តែម្តងតារាស្រីរូបនេះឧស្សាហ៍លេចមុខលើឆាកអន្តរជាតិណាស់។ ទន្ទឹមនឹងមានឱកាសចូលរួមកម្មវិធីអន្តរជាតិ ស៊ីន យូប៊ីន ក៏មិនភ្លេចនាំយកអត្តសញ្ញាណជាតិរបស់ខ្លួនទៅជាមួយដែរហើយការច្នៃម៉ូតមួយៗរបស់នាងគឺនាងជាអ្នកចេញម៉ូតដោយផ្ទាល់៕