រយៈពេលចុងក្រោយនេះនៅក្នុងសង្គមសិល្បៈមានសន្ទុះខ្លាំងក្លាទាំងរឿងជម្លោះនិងការជ្រើសជ្រើសប្រធានសមាគមសិល្បករថ្មី។ ជាមួយគ្នានេះលោក គួច ខេវិន អ្នកផលិតកម្មវិធីដ៏ល្បីដែលបានរយាលពីសង្គមសិល្បៈបានរៀបរាប់យ៉ាងវែងអន្លាយពីរឿងរ៉ាវថ្មីៗនេះរួមជាមួយមតិយោបល់ជាច្រើន។ ការលើកឡើងរបស់លោកត្រូវបាន ជំទាវ ចន ច័ន្ទលក្ខណាប្រធានសមាគមសិល្បករខ្មែរអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់លោក ព្រមទាំងស្វាគមន៍លោកឈរឈ្មោះបោះឆ្នោតដោយសង្ឃឹមថាលោកកែប្រែទម្លាប់ជេរបញ្ចោរអ្នកសិល្បៈមិនសំចៃនាពេលកន្លងមកដូចគ្នាជាពិសេស «ទង្វើមនុស្សប្រុសជេរស្រី»។May be an image of 1 personលោក គួច ខេវិន បានសរសេរនៅលើបណ្តញសង្គមរបស់ខ្លួនចេញពីប្រទេសថៃនៅថ្ងៃទី១៧ កុម្ភៈនេះថា «ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ និងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវទៅអាម៉េរិកក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ»។√ លោក គួច ខេវិន ថាសមាគមសិល្បៈសព្វថ្ងៃជាប់ត្រគាកស្តូក កម្រមានសកម្មភាពជួយសង្គមសិល្បៈនិងប្រកាសពីបេឡានិងគណនេយ្យភាពច្បាស់លាស់...

អ្នកផលិតកម្មវិធីរូបនេះបន្តទៀតថា «ចំពោះការជ្រើសរើសអ្នកដឹកនាំសមាគមសិល្បករខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើនដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឱ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោសល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឱ្យពួកគាត់ជ្រើសរើសសម្រាប់អណត្តិថ្មី»។

លោកបន្តទៀតថា «ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែកៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអណត្តិមកហើយ ហើយក៏មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិនិត្យឡើងវិញអំពីលទ្ធផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិកានោះទេ គឺលើគ្រប់សកម្មភាពការងាររបស់សមាគមតែម្តង»។May be an image of 1 person

«ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទំនាស់របស់អ្នកសិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គលហើយជះឥទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃវប្បធម៌ ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនិងបុគ្គល គឺអាស្រ័យលើការសម្របសម្រួល តាមហេតុ បច្ច័យនិងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូរធ្វើឱ្យល្អប្រសើរជាមុនគឺសិលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់សិល្បករ សិល្បការនី នៅក្នុងសង្គមសិល្បៈខ្មែរយើងទាំងមូល»។ នេះជាការរៀបរាប់របស់លោក គួច ខេវិន បន្ទាប់ពីមានអ្នកសារព័ត៌មានជីកសួរលោកជាបន្តបន្ទាប់។លោកគួច ខេវិន ប្រតិកម្មចំពោះលោក ឡៅ បញ្ញា Mister Supranational 2022 ដើរគ្រវីទង់ជាតិមិនលើកដៃ”សំពះ” បែរជាលើកដៃ”Number One” - Khmerpress | Khmerpress

តាមការលើកឡើងរបស់លោក គួច ខេវិន នេះដែរជំទាវ ចន ច័ន្ទលក្ខណា ក៏បានចែករំលែកនូវសំណេររបស់លោកភ្ជាប់ជាមួយសម្តីថា «ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បង នៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក ។ ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់បងក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បក្នុងអាណ្ណតិថ្មី»។

ប្រធានសមាគមសិល្បកររូបនេះបន្តថា «ក្នុងនាមប្អូនធ្លាប់ធ្វើការជាមួយបងកន្លងមក ខ្ញុំសង្ឃឹមថាបងក៏កែប្រែទម្លាប់ជេរបញ្ចោរសិល្បការនី និង សិល្បករ មិនសំចៃមាត់របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី»៕