ប្រទេសកូរ៉េខាងជើង ៖ អ្នកនាង គីម យ៉ូជុង គឺជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលរបស់រដ្ឋាភិបាលកូរ៉េខាងជើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កូរ៉េខាងជើងនឹងបើកចំហក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ព្រមទាំងអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនមកទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ ។Kim Yo Jong Fast Facts | CNN

អ្នកនាង គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្មានហេតុផលណាមួយដែលធ្វើឱ្យប្រទេសកូរ៉េខាងជើង និងជប៉ុន មិនអាចបង្កើតទំនាក់ទំនងជាមួយគ្នាបានទេ ដរាបណា ជប៉ុនមិនលើកឡើងពីបញ្ហាឧបសគ្គក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ជាក់ស្តែង បញ្ហាចោទប្រកាន់កូរ៉េខាងជើង រឿងការចាប់ខ្លួនជនជាតិជប៉ុន ។Kim Jong Un's sister warns of 'quick action' against the US, S. Korea | WCHS

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា នៅថ្ងៃណាមួយ មេដឹកនាំប្រទេសជប៉ុននឹងធ្វើដំណើរមកទស្សនកិច្ចនៅកូរ៉េខាងជើង ប៉ុន្តែបច្ចុប្បន្ននេះ កូរ៉េខាងជើងពុំទាន់មានគម្រោងនៅឡើយទេ ក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ។ ហេតុនេះ កូរ៉េខាងជើងនឹងរង់ចាំមើលការតាំងចិត្តពិតប្រាកដរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ជាមុនសិន ។Who Is Fumio Kishida, Japan's New Prime Minister?

កាយវិការដ៏កម្ររបស់កូរ៉េខាងជើង ដែលចង់ចងសម្ព័ន្ធភាពជាមួយជប៉ុនលើកនេះ បានកើតឡើងក្រោយពីជប៉ុនបង្ហាញនូវចំណុចសំខាន់ៗចំនួន២ គឺចំណុចទី១ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ទើបតែបានលើកឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកមានអារម្មណ៍ថា វាមានភាពចាំបាច់យ៉ាងខ្លាំងដែលត្រូវផ្លាស់ប្តូរទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងជើង នាពេលបច្ចុប្បន្ន ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីជប៉ុនបានចាប់ផ្តើមធ្វើសកម្មភាពមួយចំនួនដែលពាក់ព័ន្ធនឹងគំនិតនេះផងដែរ ។Who is Fumio Kishida, Japan's new prime minister?

ចំណែកចំណុចទី២ សារព័ត៌មានជប៉ុនបានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន គ្រោងធ្វើដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង នៅចុងខែមីនា ឆ្នាំ២០២៤ ហើយលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ វាជាការធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូង លើកទី២ របស់លោក Fumio Kishida ៕