ភ្លេចៗខ្លួនពេលនេះកូនប្រុសតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស មានអាយុ១ខួបហើយ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឱកាសដ៏រីករាយនេះអ្នកទាំងពីរបានដឹកដៃកូនសម្លាញ់ខ្លួនធ្វើអំពើសប្បុរធម៌ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIPថែមទៀតជាទង្វើមួយគួរឱ្យសរសើរ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃកំណើតគម្រប់ខួប១ឆ្នាំរបស់ ទេព បញ្ចវរាប ហៅ Albert កូនប្រុសរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ លោក ជី ដេវីត បានបង្ហោះជូនពរកូនប្រុសរបស់ខ្លួនថា«រីករាយថ្ងៃកំណើតកូនសម្លាញ់ប៉ា ចូរកូនធំធាត់ឡើងប្រកបដោយប្រាជ្ញា ចេះយកចិត្តទុកដាក់ជួយនិងចិត្តមេត្តាករុណាចំពោះមនុស្សគ្រប់គ្នា ចូរកូនប៉ារស់នៅប្រកបដោយក្តីស្រលាញ់។ កូនធំឡើងកូននឹងដឹងថាកូនសំណាងដោយសម្ពាយបុណ្យកូនមានការអាណិតស្រលាញ់ចូលចិត្តនិងយកចិត្តទុកដាក់ពីបងប្អូនអ៊ំពូមីងលោកតាលោកយាយច្រើនណាស់ ប៉ាៗរីករាយនិងមានមោទកភាពណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMEg3Sjf5FmGYemjfwF3k0TOtcSm44SK1IJia8Ywuy2ZgYMJtaZ550UDhEwuvaRUcUAkhyJze0tSbEee6Bd1Uj83VUCOzOsEiAfqzVd5tzVbjbqHK-MG6FeBs6UTJzgLqfhQTQxF0ioBT7N7xKbU_CJB1fqPDGd7MRnGZtyR09qNlgxJIc-FqKV3Zej4/s2048/image_2024-02-16_11-38-16.png

ចំណែកឯ ទេព បូព្រឹក្ស វិញ ក៏បានជូនពរកូនប្រុសរបស់ខ្លួនដែរថា «រីករាយថ្ងៃកំណើត កូនម៉ែ ម៉ែសូមជូនពរកូនសុខភាពល្អ សូមឱ្យកូនដឹងក្តីឡើងជាក្មេងល្អមានព្រហ្មវិហារធម៌ក្នុងខ្លួន មានចិត្តសណ្តោសប្រណី មានក្តីមេត្តាក្នុងខ្លួន សូមឱ្យជីវិតកូនពោរពេញដោយភាពសប្បាយរីករាយ និង ជោគជ័យគ្រប់ភារកិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvDXowpSuCFCBsuWmo1iexxJBZMd8o9lOECMHrqw1OX2TTM4NFJM4fI4WaVHq9uXX1qPKHHYgsrU-KH3V6FQsM58ka2BjAGMtx8hT11cEGz-FLXLTj0QZOe6zLYKxTv2Y45XLr5p-Tv6M_9iA7aiAFESuBe32m6nSot49cLMtSeWdR_6WODn55-2CfQQw/s1280/image_2024-02-16_11-38-20.png

ក្រៅពីពាក្យជូនពរប្រកបដោយក្តីស្រលាញ់ពីទំហំចិត្តឪពុកម្តាយទៅលើកូននោះ ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងគួរឱ្យសរសើរដោយនាំកូនប្រុសចែករំលែក្តីស្រលាញ់ទៅកាន់កុមារនៅក្នុងអង្គការ AFESIP ប្រកបដោយស្នាមញញឹម។ ការធ្វើអំពើសប្បុរសធម៌ក្នុងឱកាសខួបកំណើតនេះពិតជាទង្វើគួរឱ្យសរសើរនិងជាភាពគំរូមួយព្រោះខួបកំណើតក្រៅពីរៀបចំពិធីជប់លៀងអបអរសប្បាយរីករាយយើងអាចធ្វើទង្វើដ៏ល្អនេះបាននិងជាចំណុចល្អមួយទៅថ្ងៃអនាគតកូនៗយកគំរូល្អតាមជាប់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYdCcuDycsZbeCaynsYhWIzVW-n1b1ExGhY7yOaxOJm9Nr_f5WH8LzWR8a8aVFkl2nKKwFlTfgWiII83rL4X0xUXMjINTxyWJZwXT9E0Z1i3cJ99_2h8HLFa0wR36Xvn0u1dY4OnZcZNM7pHxp_U7bDDHp33dlMdB2cpbVn5yXUeJohVhyphenhyphenV7BGDgXUTrE/s2048/image_2024-02-16_11-38-27.png

គួរបញ្ជាក់ថា ក្រៅពីឱកាសខួបកំណើតកូនប្រុសគម្រប់ខួប១ឆ្នាំ កាលពីបុណ្យណូអែល តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ មានជាកាដូ ញុំាអាហារឆ្ងាញ់ៗ ច្រៀងរាំលេងកម្សាន្តនៅអង្គការ AFESIP ដូចគ្នា៕