បរទេស៖ GDP របស់ប្រទេសជប៉ុនបានធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នាកាលពីចុងឆ្នាំ ២០២៣ ដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក។
យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានបង្ហាញថា GDP របស់ប្រទេសជប៉ុនបានកើនឡើង ១,៩% ក្នុងឆ្នាំ ២០២៣ ដល់ ៤,២ ពាន់ពាន់លានដុល្លារ ខណៈដែល GDP របស់ប្រទេសអាល្លឺម៉ង់មានរហូតដល់ ៤,៥ ពាន់ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យ GDP របស់ប្រទេសអាល្លឺម៉ង់វ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោក។Germany Photos, Download The BEST Free Germany Stock Photos & HD Images

មូលហេតុដែល GDP របស់ប្រទេសជប៉ុនបានធ្លាក់ចុះគឺដោយសារតែការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ ដោយរូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះជិត ២០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ផ្នែកមួយទៀតនៃហេតុផលសម្រាប់ការធ្លាក់ចុះនៃប្រាក់យ៉េនគឺថា ធនាគារកណ្តាលជប៉ុន (BOJ) រក្សាគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ផ្ទុយទៅនឹងរលកនៃការកើនឡើងអត្រាការប្រាក់នៃសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតក្នុងពិភពលោក ដើម្បីទប់ស្កាត់អតិផរណា។ នេះបណ្តាលឱ្យវិនិយោគិនចាកចេញពីប្រាក់យ៉េនដើម្បីស្វែងរកបណ្តាញដែលរកប្រាក់ចំណេញបន្ថែមទៀត។Japan unexpectedly slips into recession, Germany now world's third biggest economy

គួរបញ្ជាក់ដែថា កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណានៅដើមទសវត្សរ៍ទី ៩០ ជប៉ុនបានបាត់បង់តំណែងជាសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោកទៅឱ្យចិន ដោយសារប្រាក់យ៉េនធ្លាក់ចុះ ហើយឈរត្រឹមលេខរៀងទី ៣។ បន្ទាប់មកកាលពីពេលថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ក៏បានវ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោក ដោយបច្ចុប្បន្ននេះប្រទេសជប៉ុនឈរក្នុងតំណែងទី ៤ វិញ៕Germany overtakes Japan as third-biggest economy - The Economic Times