ប្រទេសចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើតកោសិកាពន្លឺព្រះអាទិត្យស៊ីលីកុនដែលស្តើងបំផុតមិនធ្លាប់មាន អាចបត់បែនបាន និងអាចបំប្លែងពន្លឺទៅជាថាមពលអគ្គីសនីដោយមិនកាត់បន្ថយដំណើរការ។ កោសិកាពន្លឺព្រះអាទិត្យស៊ីលីកុនគឺជាឆ្អឹងខ្នងនៃប្រភពថាមពលពន្លឺព្រះអាទិត្យនៅជុំវិញពិភពលោកដែលមានប្រហែល ៩៥% នៃចំណែកទីផ្សារកោសិកាពន្លឺព្រះអាទិត្យ។ ដោយសារតម្លៃផលិតកម្ម និងទិន្នផលថាមពលធម្មតាថយចុះ ទើបកោសិកាពន្លឺព្រះអាទិត្យកាន់តែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។China is ahead of the world in an extremely difficult technology industry: Creating products

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះជាធម្មតាត្រូវបានប្រើប្រាស់តែនៅកន្លែងដូចជាកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យក្រោមដីដែលមានបន្ទះរឹង និងកន្លែងផ្សេងទៀត ដូចជាលំហខាងក្រៅ ទាមទារផ្ទៃកោងជាដើម។ បើយោងតាម China Science and Technology Daily បានឱ្យដឹងថា ក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកជំនាញនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Jiangsu (JUST) បានបង្កើតកោសិកាពន្លឺព្រះអាទិត្យស៊ីលីកុនស្តើងជាងសន្លឹកក្រដាស A4 ទៅទៀត ដែលមានកម្រាស់ត្រឹមតែ ៥០ មីក្រូម៉ែត្រប៉ុណ្ណោះ។

កោសិកាសូឡានេះធ្វើឡើងពីស៊ីលីកុនគ្រីស្តាល់បំពាក់ដោយបន្ទះឈីប semiconductor ដែលវាមានសមត្ថភាពអាចបត់បានដូចក្រដាស ក៏ដូចជាមានប្រយោជន៍សម្រាប់ការដំឡើងនៅលើផ្កាយរណប ឬសម្រាប់កម្មវិធីអវកាសផ្សេងទៀត។ ការធ្វើឱ្យថ្មស៊ីលីកុនស្តើង ក៏ជួយឱ្យផលិតកម្មប្រើប្រាស់សម្ភារៈតិច ដោយហេតុនេះកាត់បន្ថយទម្ងន់ និងការចំណាយលើការពង្រាយ។ ដោយសារតែកោសិកាពន្លឺព្រះអាទិត្យស៊ីលីកុនអាចពត់បានតាមចិត្ត ក្រុមវិទ្យាសាស្ត្រជឿថាពួកវាអាចប្រើសម្រាប់ឧបករណ៍ជាច្រើនប្រភេទទៀតដូចជា យន្តហោះគ្មានមនុស្សបើក ប៉េងប៉ោងខ្យល់ រួមទាំងការប្រើប្រាស់នៅក្នុងលំហអាកាស និងឧបករណ៍ឆ្លាតវៃ។Solar cells are thinner than an A4 sheet of paper - Vietnam.vn

ទោះជាយ៉ាងណាក៏ដោយ កោសិកាពន្លឺព្រះអាទិត្យស្តើងក៏មានគុណវិបត្តិនៃការកាត់បន្ថយប្រសិទ្ធភាពនៃការបំប្លែងថាមពល (PCE) ផងដែរ។ នេះក៏ជាមូលហេតុចម្បងដែលធ្វើឱ្យថ្មស៊ីលីកុនស្តើងមិនទាន់មានការពេញនិយមខ្លាំង។ ដូច្នេះហើយ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងផ្តោតលើការបង្កើតបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មីមួយទៀតដែលអាចបត់បែនបាន និងមានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ៕