កាលពីថ្ងៃទី១៣ ខែកុម្ភះនេះ ប៉ូលិសថៃបានធ្វើការឃា.ត់ខ្លួនស្ត្រីម្នាក់ ដោយចោ.ទប្រ.កាន់ថាបានចុចស៊ីផ្លេរដាក់ក្បួនរថយន្តគ្រួសាររាជ.វង្សថៃ។
ការប្រមា.ថ ចំពោះរាជានិយម ដែលរដ្ឋធម្មនុញ្ញបានចងក្រងទុកថាត្រូវតែគោរពបូជាចំពោះខ្សែស្រឡាយរាជវង្សានុវង្សទាំងអស់ គឺនឹងត្រូវផ្តន្ទា.ទោសដាក់ពន្ធ.នាគាររហូតដល់ ១៥ ឆ្នាំ ក្រោមច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីថ្ងៃទី៤ ខែកុម្ភះ នាង Tantawan Tuatulanon អាយុ ២២ឆ្នាំ បានបើករថយន្តមួយគ្រឿងដោយព្យាយាមប្រជែង ហើយថែមទាំងចុចស៊ីផ្លេរដាក់ក្បួនរថយន្តរបស់ម្ចាស់ក្សត្រី ស៊ិរិនថន ដែលជាប្អូនស្រីរបស់ស្តេច Maha Vajiralongkorn ព្រះរាជាថៃបច្ចុប្បន្ន។
នាងថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីការឈ្លោះប្រកែកជាមួយប៉ូលីសដែលហែរហមក្បួនដង្ហែរម្ចាស់ក្សត្រីទៀតផង។ ឧបទ្ទវហេតុនេះផងដែរក៏បានបង្កឱ្យមានជម្លោះសាធារណៈកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ រវាងពួករាជានិយមនិងសកម្មជនកំណែទម្រង់របបរាជានិយម ហើយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។_d0NhpCcB4J_ho3eobge02jxblgkzhfobe4nidq1lcxyktmqq6byce77prifbseya820akgo_3aCWlLRmme_8w8owerq0kw10pbhcskzxfnbzhwtwvu2h5idmsgmeu4aubnsqdh5e94knnsa.png)
ទោះជាយ៉ាងណា Tantawan បានបដិសេធថា រថយន្តរបស់នាងមិនបានព្យាយាមរំខាន ឬរារាំងក្បួនរថយន្តរបស់រាជវង្សនោះទេ។ អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn មានប្រសាសន៍ថា ការជេរប្រមាថព្រះមហាក្សត្រ និងបង្ហោះវីដេអូតាមអ៊ីនធឺណិត ធ្វើឲ្យខូចដល់របបរាជានិយម។ លោកថា ទង្វើបែបនេះគឺអាចចោតប្រកាន់ពីបទបះបោរដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៧ឆ្នាំ។ បច្ចុប្បន្ន Tantawan កំពុងប្រឈមនឹងការចោទប្រកាន់ពីការ ប្រមាថ ព្រះមហាក្សត្ររួចហើយផងដែរ។
គួរបញ្ជាក់ថា ចលនានយោបាយដឹកនាំដោយយុវជនថៃគឺបានលេចឡើងតាំងពីឆ្នាំ ២០២០ ដោយបានអំពាវនាវឱ្យមានការកែប្រែរបបរាជានិយមដែលជារបបប្រពៃណីចេញ ហើយពីមុនបានរិះ គន់ចំពោះការបិទចរាចរណ៍សម្រាប់ក្បួនដង្ហែរព្រះមហាក្សត្រផងដែរ៕










