អ្នកដែលឧស្សាហ៍មានកន្ទួលរមាស់ មិនថាមានជំងឺស្បែក ប្រតិកម្មអាលែហ្សី សត្វល្អិតខាំ ឬមូលហេតុអ្វីនោះទេ អាចមានអារម្មណ៍រំខានដល់ជីវិតរយៈពេលជាយូរមុនពេលវាបាត់។ ដូច្នេះប្រសិនបើចង់ឱ្យកន្ទួលរមាស់បាត់ទៅវិញបានលឿន KBN NEWS នឹងចែករំលែកគន្លឹះល្អៗដូចខាងក្រោម៖
១.ឧស្សាហ៍ងូតទឹក៖ ការងូតទឹកអាចជួយកាត់បន្ថយកន្ទួលរមាស់បានយ៉ាងឆាប់រហ័ស។ ដូច្នេះនៅពេលយើងងូតទឹក ឬត្រាំក្នុងអាង ទឹកនឹងជ្រាបចូលទៅក្នុងស្បែក ធ្វើឱ្យស្បែករបស់យើងមានសំណើម និងធ្វើឱ្យរមាស់ថយចុះ។
២.បិទបង្ហាប់ត្រជាក់៖ នៅពេលដែលស្បែកមានកន្ទួលរមាស់ ចូរអ្នកបិទបង្ហាប់ត្រជាក់ ឬស្អំទឹកកក ជាជាងការអេះដែលបណ្តាលឱ្យក្រហាយស្បែកនិងមានស្នាម។ លើសពីនេះ ភាពត្រជាក់ក៏ជួយឱ្យអារម្មណ៍ល្អ រួមទាំងកាត់បន្ថយការរមាស់បានយ៉ាងឆាប់រហ័សផងដែរ។
៣.កុំពាក់អាវតឹងពេក៖ ប្រសិនបើសម្លៀកបំពាក់ ឬខោទ្រនាប់តឹងពេក ក៏ជាមូលហេតុដែលបង្កឱ្យមានកន្ទួលរមាស់ផងដែរ។ ហេតុនេះហើយ អ្នកគួរតែជៀសវាងការស្លៀកពាក់តឹងពេក ហើយត្រូវបានណែនាំឱ្យស្លៀកសម្លៀកបំពាក់រលុង ឬមានខ្យល់ចេញចូលបានល្អ។
៤.ប្រើឡេការពារស្បែក៖ calamine lotion ឬ Bubble Gum Pink Liquid គឺជាថ្នាំរាវដែលមានពណ៌ផ្កាឈូក និងមានក្លិនក្រអូបត្រជាក់ ដែលវាអាចកាត់បន្ថយការរមាស់យ៉ាងងឆាប់រហ័សបំផុត ងាយស្រួលទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ។
៥.កាត់បន្ថយភាពតានតឹង៖ ភាពតានតឹងក៏ជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន រួមទាំងរោគសញ្ញានៃកន្ទួលរមាស់ដែលអាចកើតឡើងផងដែរ។ ព្យាយាមរកវិធីកាត់បន្ថយភាពតានតឹងតាមវិធីជាច្រើនដូចជា រកពេលសម្រាក ធ្វើអ្វីដែលអ្នកចាប់អារម្មណ៍ និយាយ និងប្រឹក្សាជាមួយសមាជិកគ្រួសារ មិត្តភ័ក្តិ ឬប្រសិនបើអ្នកពិតជាស្ត្រេស រហូតដល់អ្នកមិនអាចគ្រប់គ្រងវាបាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ លើសពីនេះទៀតការគេងមិនគ្រប់គ្រាន់ទេ វាក៏ជាមូលហេតុនៃកន្ទួលរមាស់ផងដែរ។
៦.ប្រើប្រទាលកន្ទុយក្រពើ (Aloe Vera)៖ Aloe Vera នឹងផ្តល់ភាពត្រជាក់ នៅពេលដែលអ្នកប្រើវាលាបលើស្បែកដែលមានកន្ទួលរមាស់។ វាក៏មានសារធាតុសំណើមដែលជួយផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកមានសំណើម និងទន់រលោង រោគសញ្ញានៃកន្ទួលរមាស់ក៏នឹងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សផងដែរ៕