ប្រទេសឡាវ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសក្នុងស្រុកបកែវ ប្រទេសឡាវ មានការរៀបចំពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិបកែវ (Bokeo International Airport) ជាផ្លូវការ ក្រោមអធិបតីភាពលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ព្រមទាំងភ្នាក់ងារពាក់ព័ន្ធមកចូលរួមផងដែរ ។

ក្រោយមក ទំព័រហ្វេសប៊ុកឡាវឈ្មោះ «Lao Youth Radio FM 90.0 Mhz» បានសរសេរថា ៖ «សេចក្តីជូនដំណឹងបន្ថែមទាក់ទងនឹងការបើកជើងហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិវត្តតាយ (Wattay International Airport) ជាមួយអាកាសយានដ្ឋានអន្តរជាតិបកែវ» ។"การบินลาว" ล้อหน้าหลุดขณะลงจอดที่สนามบินวัดไต ผู้โดยสารทั้งหมดปลอดภัย

រីឯក្រុមហ៊ុនអាកាសចរណ៍ឡាវបានជូនដំណឹងទៅកាន់អ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់ជើងហោះហើរដឹកជញ្ជូនអ្នកដំណើរយ៉ាងជាក់លាក់ តាមការអនុម័តដោយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររវាងទីក្រុងវៀងច័ន្ទ និងអាកាសយានដ្ឋានបកែវ ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវបញ្ជាក់ថា រហូតមកដល់ដើមឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិបកែវ បានសាងសង់រួចរាល់ទាំងស្រុង និងបើកដំណើរការជាផ្លូវការ និងជាកម្មសិទ្ធិរបស់ Built Operate and Transfer ។ ហេតុនេះ ដើម្បីផ្តល់សេវាកម្មហោះហើរជាធម្មតា ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងពិភាក្សាជាមួយអាកាសយានដ្ឋានអន្តរជាតិបកែវ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចរចារៀបចំផែនការហោះហើររួមគ្នា ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវសូមអភ័យទោសអ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តល់ព័ត៌មានអំពីការពន្យារពេលហោះហើរ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹមថា ការហោះហើររវាងទីក្រុងវៀងច័ន្ទ និងអាកាសយានដ្ឋានបកែវ នឹងអាចហោះហើរបាននាពេលឆាប់ៗនេះ ។รีวิว] Lao Airlines การบินลาว สายการบินประจำชาติ  เส้นทางสุวรรณภูมิ-หลวงพระบาง | Eat Chill Wander

ក្រោយមក មានអ្នកលេងហ្វេសប៊ុកម្នាក់សរសេរថា ៖ «អាកាសយានដ្ឋានបកែវ បានសាងសង់រួចហើយក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Lao Airline មិនអាចចុះចតបានទេ ។ មនុស្សជាច្រើនសួរថា ហេតុអ្វីបានជាអាកាសយានដ្ឋានដែលសាងសង់នៅប្រទេសឡាវ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ឡាវមិនអាចចុះចតបាន? ។ មនុស្សភាគច្រើនដឹងហើយថា តើអ្នកណាគ្រប់គ្រងអាកាសយានដ្ឋានបកែវ? ហើយតើអាកាសយានដ្ឋាននេះជាកម្មសិទ្ធិរបស់អ្នកណា» ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិបកែវ គឺជាគម្រោងវិនិយោគ១០០% របស់ក្រុមហ៊ុន Dok Ngiew Kham ក្នុងនាមក្រុមហ៊ុន Greater Bay Airlines Investment and Development ដែលមានស្នាក់ធំនៅទីក្រុងហុងកុង និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Greater Bay Airlines របស់ហុងកុងផងដែរ ។ អាកាសយានដ្ឋាននេះសាងសង់ឡើងនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ដែលនៅទល់មុខគ្នាជាមួយស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ និងទីក្រុងថាឃីលេក រដ្ឋឆាន ។การบินลาว เที่ยวบินที่ 301 - วิกิพีเดีย

អាកាសយានដ្ឋានបកែវ បានចំណាយទឹកប្រាក់វិនិយោគសរុបជាង២២៥លានដុល្លារអាមេរិក និងមានរយៈពេលសម្បទានចំនួន៥០ឆ្នាំ និងអាចបន្តរយៈពេលសម្បទានបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលឡាវ ។ អាកាសយានដ្ឋាននេះអាចឱ្យទទួលការចុះចតរបស់យន្តហោះ Airbus A320 និង Boeing 737 ខណៈអគារអ្នកដំណើរអាចផ្ទុកដំណើរបានរហូតដល់៦០០នាក់ក្នុងពេលតែមួយ ព្រមទាំងមានបន្ទប់បញ្ជាការហោះហើរ និងប្រព័ន្ធផ្តល់ភាពងាយស្រួលតាមស្តង់ដារ ។

ក្រុមហ៊ុន Dok Ngiew Kham មានគម្រោងប្រើប្រាស់អាកាសយានដ្ឋានបកែវ ដើម្បីទទួលភ្ញៀវទេសចរចិនដែលចង់ធ្វើដំណើរមកលេងកាស៊ីណូ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ។ ក្រៅពីនេះ អាកាសយានដ្ឋានថ្មីនេះនឹងត្រូវប្រើប្រាស់ជំនួសអាកាសយានដ្ឋានបកែវចាស់ ដែលស្ថិតនៅទីក្រុងហួយសាយ ៕