ឆ្នាំរោង(តំណាងឲ្យសត្វនាគ) ដែលជាឆ្នាំដ៏ពេញនិយមមួយសម្រាប់ផ្តល់កំណើតកូន ក្នុងជំនឿជនជាតិចិន កម្ពុជា និងប្រទេសអាស៊ីមួយចំនួនទៀត ព្រោះគូស្នេហ៍ជាច្រើនសង្ឃឹមថា កូនរបស់ពួកគេនឹងមានគុណសម្បត្តិដ៏អស្ចារ្យដែលមានសត្វនាគជាឆ្នាំកំណើត ដោយហេតុថាសត្វនាគគឺជាសត្វតំណាងឲ្យឋានភុជ្គនាគនិងឋានសួគ៌។

យោងតាមហោរាសាស្រ្តចិនបានចងក្រងថា នាគគឺជាសត្វក្នុងរាសីចក្រដ៏អស្ចារ្យបំផុត ព្រោះថានាគគឺជាសត្វទេវកថាដែលតែមួយគត់ក្នុងចំណោមសត្វទាំង១២នៃរាសីចក្រ។ វាត្រូវបានគេចាត់ទុកថាជាសត្វដ៏មានទេវភាព ថាមពល និងរិទ្ធអំណាចខ្លាំងពូកែ។ មនុស្សជាច្រើនជឿថា កុមារដែលកើតក្នុងឆ្នាំរោង ទំនងជាទទួលបាននូវភាពជោគជ័យ ឆ្លាតវៀងវៃ និងសំណាងល្អពេញមួយជីវិត។Chinese Dragon Children Are a Self-Fulfilling Prophecy - Bloomberg

គួរឲ្យកត់សម្គាល់ថា កាលពីឆ្នាំនាគប៉ុន្មានទសវត្សចុងក្រោយនេះ ពោលគឺ ឆ្នាំ២០០០ និង ២០១២ អត្រាកំណើតនៅក្នុងប្រទេសចិនគឺមានការកើនឡើងខ្លាំងបំផុត បើធៀបទៅនឹងឆ្នាំផ្សេងៗហាក់ថមថយចុះ ព្រោះថាប្រជាជនចិនចង់បានឲ្យកូនខ្លួនជាកូនឆ្នាំនាគព្រោះថាកូនពួកគេនឹងមានជោគវាសនាល្អ។ ទោះជាយ៉ាងណាសម្រាប់ឆ្នាំរោគនាឆ្នាំ២០២៤នេះផ្ទាល់តែម្តង ក្រុមអ្នកវិភាគរំពឹងថាអត្រាកំណើតនឹងហក់ឡើងខ្ពស់ដែរ ជាពិសេសក្នុងចំណោមជនជាតិចិន និងប្រទេសអាស៊ីផ្សេងទៀត។Dragon Babies – Is 2024 Really a Good Year to Have a Baby?

បន្ថែមពីនេះ យោងតាមហោរាសាស្រ្តចិនក៏បានឲ្យដឹងទៀតថា ឆ្នាំមួយចំនួនទៀតហាក់មិនសូវមានប្រជាប្រិយភាពក្នុងការផ្តល់កំណើតឲ្យកូន ដូចជាឆ្នាំខាល(ព្រោះខ្លាអាចនឹងកាចពេក) ឆ្នាំមមែ(ពពែ ខ្មាស់អៀនច្រើន) និងឆ្នាំម្សាញ់(ពស់ ជាសត្វសម្បូរឧបាយកលនិងល្បិចច្រើនជាដើម)។ រីឆ្នាំកុរវិញ(ជ្រូក)ត្រូវបានគេជឿថា ជាឆ្នាំមានភាពសុខស្រួលនិងទ្រព្យសម្បត្តិពេញមួយជីវិត។ យ៉ាងណាមិញ កូនដែលគេចង់បានបំផុតក្នុងចំណោមឆ្នាំទាំងនោះក៏នៅតែជាឆ្នាំរោងដដែល ព្រោះថាវាផ្សារភ្ជាប់ជាមួយនឹងជំនឿបុរាណដែលជឿថានាគជាសត្វមានរិទ្ធអំណាចនិងមានតែក្នុងរឿងព្រេងនិទានបុរាណប៉ុណ្ណោះ។Will Singapore's birth rates get a boost in 'auspicious' year of the dragon?  | South China Morning Post

ទាំងនេះគឺគ្រាន់តែជាជំនឿតៗគ្នា ជាការពិតកូនកើតឆ្នាំអ្វីក៏ល្អដែរឲ្យតែទទួលបាននូវការអប់រំល្អៗពីឪពុកម្តាយ បានសិក្សារៀនសូត្រជ្រៅជ្រះ ក៏ដូចជាខិតខំតស៊ូព្យាយាមជំនះឧបសគ្គក្នុងជីវិត ប្រឆាំងនឹងព្រហ្មលិខិតខ្លួនជាដើម៕