កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម នៅប្រទេសកូរ៉េខាងត្បូង។
នៅក្នុងការប្រកួតនេះ អ្នកនាង ស្រួង ភាវី ត្រូវបានកីឡាការិនីកូរ៉េ Jungsuk Lim គេនាំំមុខមុន២វគ្គជាប់ៗគ្នា តែអ្នកនាងនៅតែខិតខំវាយបកយកឈ្នះវិញបាន ដោយបានអូសបន្លាយដល់វគ្គទី៦ ទើបរកជ័យជំនះបាន។
ឆ្លងតាមរយៈជ័យជំនះនេះ ធ្វើឱ្យអ្នកនាង ស្រួង ភាវី នៅតែបន្តកំណត់ត្រាល្អ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង និងលើពិភពលោក តាមរយៈការក្តោបបានពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម។
សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។
អ្នកនាង ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ជាពិសេសជាម្ចាស់មេដាយមាសកីឡា អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជានាឆ្នាំ២០២៣កន្លងទៅផងដែរ៕















