ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ធនាគារកណ្តាលឥណ្ឌូណេស៊ីបានពង្រឹងការផ្សព្វផ្សាយអំពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗ ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ។

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីលើកឡើងថា ធនាគារនឹងពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្រោយពីឥណ្ឌូណេស៊ីបានអនុវត្តវិធានការនេះជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ។ ការគាំទ្ររូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នឹងធ្វើឱ្យឥណ្ឌូណេស៊ីអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំបន្តទៀត ។USD/IDR Forecast | Will USD/IDR Go Up or Down?

លោក Perry Warjiyo បន្តថា កត្តាមូលដ្ឋានមួយ គឺស្ថិរភាពនៃអត្រាប្តូរប្រាក់រូពៀនឹងកើនឡើងខ្លាំងឡើង ហើយឥណ្ឌូណេស៊ីនឹងពុំចាំបាច់ពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ វានឹងជួយគាំទ្រការធ្វើពាណិជ្ជកម្ម និងស្ថិរភាពរបស់អត្រាប្តូរប្រាក់ក្នុងតំបន់ផងដែរ ។

ការផ្សព្វផ្សាយពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) គឺជាគម្រោងការទូទាត់ប្រាក់ឆ្លងព្រំដែនសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសទាំងនេះពុំចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់សាច់ប្រាក់បន្តទៀតទេ ប៉ុន្តែពួកគេអាចប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនជំនួសបាន ។ បច្ចុប្បន្ន ប្រទេសចូលរួមក្នុងគម្រោងនេះមាន៦ប្រទេស រួមមាន ៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ខណៈប្រទេសព្រុយណេ, កម្ពុជា និងឡាវ នឹងចូលរួមក្នុងគម្រោងនេះនាពេលឆាប់ៗ ។Indonesia rupiah falls to weakest level in more than 20 years

ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងប្រតិបត្តិការអាជីវកម្ម និងការទូទាត់ប្រាក់ក្នុងតំបន់បានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗ ដែលបានជជែកគ្នាក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំឆ្នាំ២០២៣ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូណេស៊ីមានតួនាទីជាប្រធានអាស៊ាន ។

ក្រៅពីនេះ ការកាត់បន្ថយការចាយវាយប្រាក់ដុល្លារអាមេរិកចាត់ទុកថា គឺជាការកាត់បន្ថយហានិភ័យផ្សេងៗដែលកើតឡើងនៅទូទាំងពិភពលោកទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ។ លើសពីនេះ វានឹងជួយជំរុញការផ្លាស់ប្តូររបស់សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ឱ្យមានស្ថិរភាពផងដែរ ។

កាលពីឆ្នាំ២០២៣ ធនាគារកណ្តាលឥណ្ឌូណេស៊ីបានកត់ត្រាពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ការផ្សព្វផ្សាយការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ពេញមួយឆ្នាំ ។ ហេតុនេះ ការធ្វើប្រតិបត្តិការសាច់ប្រាក់បានកើនឡើង៥៥,២% បើធៀបនឹងខែធ្នូ ឆ្នាំ២០២២ ៕Indonesian central bank hikes rates as global volatility hits rupiah - Central Banking