ថ្មីៗនេះវីដេអូនិងរូបថតជាច្រើនសន្លឹករបស់ Lisa សមាជិក BLACKPINK និងលោក Frédéric Arnault ដែលជាអ្នកស្នងមរតកមហាសេដ្ឋីកំពុងតែល្បីខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ទំនាក់ទំនងអ្នកទាំងពីរមិនបានប្រកាសជាសាធារណៈនោះទេ ប៉ុន្តែសកម្មភាព Lisa និងកូនមហាសេដ្ឋីរូបនេះស្ទើរតែនៅក្បែរគ្នាគ្រប់ពេលវេលា។Blackpink star Lisa and billionaire LVMH heir Frederic Arnault spark  FURIOUS rumors that they're DATING as pair is seen putting on very intimate  display in Venice before being spotted at LA airport

Lisa សមាជិកក្រុម BLACKPINK និង Frédéric Arnault ត្រូវបានគេប្រទះឃើញនៅទីតាំងតែមួយនៅ Miami Beach រដ្ឋ Florida ដែលធ្វើឱ្យមានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម X។ អ្នកទាំងពីរបានរក្សាចម្ងាយពីគ្នាទៅវិញទៅមកបើយោងទៅតាមរូបភាពបង្ហោះ ដោយ Lisa ដើរជាមួយសមាជិកគ្រួសាររបស់ Frédéric Arnault ខណៈ Frédéric Arnault ដើរជាមួយបងប្រុស។

ការរំពឹងនៃទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយកូនមហាសេដ្ឋី កាន់តែខ្លាំងនៅពេលដែល Frédéric Arnault បានចាប់ផ្តើមតាមដាន Lisa នៅលើ Instagram ក្នុងឆ្នាំ២០២២ ហើយបានចូលទៅចុច Liked ការបង្ហោះរបស់នាងជាបន្តបន្ទាប់។ អ្នកទាំងពីរត្រូវបានគេឃើញជាញឹកញាប់លើបណ្តាញសង្គមពេញមួយឆ្នាំក្នុងឆ្នាំ២០២៣ ប៉ុន្តែអ្នកទាំងពីរមិនដែលបដិសេធឬទទួលស្គាល់ទំនាក់ទំនងជាមួយគ្នាឡើយ។

Lisa កំពុងពង្រីកប្រជាប្រិយភាពរបស់នាងយ៉ាងសកម្មនៅក្នុងប្រទេសបារាំងតាមរយៈការប្តេជ្ញាចិត្តផ្សេងៗ រួមទាំងការសម្តែងនាពេលថ្មីៗនេះនៅក្នុងកម្មវិធីសម្បុរសធម៌ដែលដឹកនាំដោយស្រ្តីទីមួយរបស់ប្រទេសបារាំង។

គួរបញ្ជាក់ថា Frédéric Arnault មានអាយុ ២៩ ឆ្នាំបច្ចុប្បន្នជានាយកប្រតិបត្តិនៃផ្នែកនាឡិការបស់ក្រុមហ៊ុន LVMH គ្រប់គ្រងម៉ាកយីហោប្រណីតជាច្រើន៕