កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបដ៏កក្រើកប្រចាំលីគកំពូលកម្ពុជា Cambodia Premier League រវាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣ទល់នឹង២។
ក្រោយបញ្ចប់ការប្រកួតអ្នកគាំទ្រក្រុមទាំងពីរហាក់មានការប៉ះសម្តី ឌឺដងគ្នា រហូតដល់មានការប្រើប្រាស់អំពើហិង្សា។ មិនតែប៉ុណ្ណោះយោងតាមសារព័ត៌មានក្នុងស្រុកមួយបានបង្ហោះថា” អ្នកគាំទ្រស្វាយរៀង បានប្រើកាំបិតចាក់ទៅលើអ្នកគាំទ្រភ្នំពេញក្រោន”ថែមទៀតផងដែរ ក៏ប៉ុន្តែបញ្ហានេះហាក់មិនមានប្រភពច្បាស់លាស់ណាមួយនៅឡើយនោះទេ។
ជុំវិញករណីនេះ យើងនឹងមិនទាន់មានឃើញការចេញលិខិតបកស្រាយណាមួយពីក្រុមទាំងពីរ និងក្រុមហ៊ុនបាល់ទាត់លីគកម្ពុជានៅឡើយទេ៕










