ប្រទេសបេឡារុស ៖ បុរសម្នាក់រស់នៅប្រទេសបេឡារុស បានបង្កើតកាណូតទឹកកក១គ្រឿង និងអាចជិះកាណូតនេះលេងបានទៀតផង ។ ក្រោយមក លោកក៏បានបង្ហោះរូបភាព និងវីដេអូស្នាដៃធ្វើកាណូតទឹកកករបស់ខ្លួននៅក្នុង Instagram និងធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។Un bărbat din Belarus a sculptat o barcă de gheață care e și funcțională  (VIDEO) - B1TV.ro

បុរសឈ្មោះ Ivan Karpitsky រស់នៅទីក្រុង Minsk ប្រទេសបេឡារុស បានបង្កើតស្នាដៃសិល្បៈដ៏ល្បីល្បាញផ្នែកការកែច្នៃព្រិល និងទឹកកក នៅស្រុកកំណើតតាំងពីលោកអាយុ៤ឆ្នាំមកម៉្លេះ តាមរយៈស្នាដៃ «Ice Violin» ។ ស្នាដៃរបស់លោកបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារគ្មានអ្នកណាម្នាក់អាចធ្វើបានដូចលោកទេ ។Acest artist a creat o barcă de gheață funcțională! Imagini inedite

នៅរៀងរាល់រដូវរងា លោកបានបង្កើតស្នាដៃផ្សេងៗពីព្រិល និងដុំទឹកកក ហើយពីមួយឆ្នាំទៅមួយឆ្នាំ លោកបានបង្កើតស្នាដៃកាន់តែអស្ចារ្យខ្លាំងឡើង ។ នៅដើមឆ្នាំ២០២៤ នេះ លោកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារពួកគេឃើញលោកបង្ហាញវីដេអូជិះកាណូតទឹកកកក្នុង Instagram ។

ទោះយ៉ាងណា លោក Ivan Karpitsky ពុំបានបង្ហាញចំណុចលម្អិតអំពីតិចនិកថា តើលោកបានធ្វើបែបណាទេ ដើម្បីឱ្យកាណូតនេះអាចជិះបាន ។ លោកគ្រាន់តែបង្ហោះព័ត៌មានខ្លះៗក្នុងបណ្តាញសង្គមថា កាណូតទឹកកកនេះមិនល្អដូចកាណូតពិតប្រាកដទេ ។

លោកជាអ្នករៀនសូត្រអំពីការងារសិល្បៈដោយខ្លួនឯង ហើយលោកមិនធ្លាប់ឆ្លងកាត់ការរៀនសូត្រផ្នែកសិល្បៈក្នុងស្ថាប័នណាមួយទេ ។ លោកនិយាយថា លោកបានយកដុំទឹកកកមកបន្តគ្នាដោយប្រើប្រាស់ទឹកជំនួសកាវ រហូតដល់ទទួលបានទឹកកកដុំធំ បន្ទាប់មក លោកយកឧបករណ៍មកឆ្លាក់លើផ្ទាំងទឹកកកឱ្យវាក្លាយជាកាណូត សម្រាប់ឱ្យមនុស្សជិះចំនួន២នាក់ ។

លោកបានប្រើប្រាស់ឧបករណ៍ឆ្លាក់ផ្ទាំងទឹកកកដោយការផ្ចត់ផ្ចង់នៅតាមផ្នែកផ្សេងៗនៃកាណូត ដូចជា ៖ ដំបូល និងផ្នែកខាងក្រោយនៃកាណូត ។ បើទោះជាកាណូតទឹកកកនេះប្រើប្រាស់មិនល្អក្តី ប៉ុន្តែវាមានភាពស្រស់ស្អាតខ្លាំង ។ ស្នាដៃរបស់លោកទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ហើយមានមនុស្សជាច្រើននាក់បានទាក់ទងឱ្យលោកបង្កើតស្នាដៃស្រដៀងគ្នានេះ ប៉ុន្តែលោកបដិសេធរាល់ការស្នើសុំទាំងអស់ ៕