ប្រទេសចិន ៖ បុរសម្នាក់ អាយុ៣៥ឆ្នាំ រស់នៅខេត្តហឺណាន ប្រទេសចិន រៀបរាប់ថា គាត់មានប្រាក់ចំនួន១លានយាន់ផ្ញើនៅធនាគារ ហើយគាត់អាចរស់នៅបាន ដោយសារយកការប្រាក់មកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ។ គាត់បញ្ជាក់ថា ដើម្បីកុំឱ្យជីវិតរបស់គាត់ជួបបញ្ហា គឺគាត់មិនព្រមរៀបការជាមួយនារីណាទេ ពីព្រោះមិនចង់មានកូននាំឱ្យមានបន្ទុកច្រើន ។

គាត់បន្តថា ការចំណាយលើកន្លែងស្នាក់នៅនាពេលបច្ចុប្បន្ន បានកើនឡើងជាបន្តបន្ទាប់ ហើយថ្លៃបណ្ណាការខ្ពស់ណាស់ ខណៈប្រាក់សម្រាប់ភ្ជាប់ពាក្យវិញក៏ខ្ពស់ដែរ ។ លើសពីនេះ ផ្ទះ, រថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗមានតម្លៃខ្ពស់ខ្លាំង ។ ហេតុនេះ ទើបគាត់សម្រេចចិត្តរស់នៅម្នាក់ឯងល្អជាង បើទោះជាគាត់រស់នៅក្នុងផ្ទះមើលទៅដូចគំនរសំរាម ក៏គាត់មិនរៀបការដែរ ។May be an image of toy

វីដេអូរបស់បុរសរូបនេះដែលកំពុងសម្រាក, បរិភោគអាហារ និងលេងទូរស័ព្ទនៅលើគ្រែ ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ បុរសនេះសន្សំប្រាក់បានចំនួន១លានយាន់ពីការបំពេញការងារជាច្រើនឆ្នាំ ហើយគាត់មានមោទនភាពដែលមានប្រាក់សន្សំនេះ ។

គាត់និយាយថា គាត់បានរស់នៅយ៉ាងសុខស្រួលដោយសារយកការប្រាក់ពីចាយវាយ ហើយគាត់ពុំចាំបាច់ស្វែងរកប្រាក់បន្ថែមទៀត និងពុំបាច់មានមនុស្សជាទីស្រឡាញ់ទេ ពីព្រោះជីវិតប្តី-ប្រពន្ធ គឺអាចត្រូវគេមើលងាយគ្រប់បែបយ៉ាង ទើបគាត់សម្រេចចិត្តមិនរៀបការតែម្តង ។ គាត់បានរស់នៅតែម្នាក់ឯងមួយរយៈហើយ ហើយគាត់ក៏ចាប់ផ្តើមធ្លាប់នឹងការរស់នៅបែបនេះ ។May be an image of text

បុរសរូបនេះបន្តថា ៖ «ខ្ញុំជក់បារី ហើយផឹកស្រា ហើយខ្ញុំជាអ្នកចូលចិត្តចម្អិនអាហារ តែពេលរស់នៅម្នាក់ឯងបែបនេះ ចាំបាច់ធ្វើអាហារធ្វើអី ។ ខ្ញុំខ្ចិលធ្វើអាហារ ទើបខ្ញុំក៏កុម្ម៉ង់អាហារឱ្យគេយកមកឱ្យដល់ផ្ទះ ហើយពេលហូបឆ្អែត ខ្ញុំក៏បោះសំរាមចោលក្បែរគ្រែគេង» ។

បុរសខាងលើជឿថា សេចក្តីស្នេហា គឺដូចគ្នានឹងគ្រឿងទេសសម្រាប់ជីវិតដែរ ហើយគាត់មិនចាំបាច់មានសេចក្តីស្នេហាទេ ។ មនុស្សម្នាក់អាចមានសេរីភាពគ្មានដែនកំណត់បាន ហើយប្រាក់ទាំងនេះបានមកពីញឺសឈាម និងប្រាជ្ញារបស់ខ្លួនឯង បើទោះជាគាត់ពុំបានស្រឡាញ់នារីណាម្នាក់ ឬរៀបការក្តី ប៉ុន្តែគាត់ក៏អាចហូបអាហារ និងផឹកស្រាម្នាក់ឯងបាន ។ ដូច្នេះ គាត់រីករាយនឹងអ្វីដែលគាត់មានក្នុងជីវិត ហើយរស់នៅដោយគ្មានការដាក់សម្ពាធ និងគ្មានកង្វល់ជាមួយអ្នកជិតខាង ។May be an image of bedroom and text that says '还让我娶媳妇'

រីឯអ្នកលេងបណ្តាញសង្គមយល់ឃើញថា ប្រាក់ចំនួន១លានយាន់នេះមិនគ្រប់គ្រាន់សម្រាប់ការរស់នៅថ្ងៃអនាគតទេ ខណៈអ្នកខ្លះទៀតប្រាប់ថា គាត់គួរតែធ្វើការចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ចាំឈប់ធ្វើការ ។ រីឯអ្នកខ្លះទៀតប្រាប់ថា បើទោះជាគាត់បដិសេចសេចក្តីស្រឡាញ់ ប៉ុន្តែគួរតែគាត់សម្អាតផ្ទះខ្លះផង ។ ចំណែកក្រុមហ៊ុនសម្អាតផ្ទះបានចំណាយពេលជាច្រើនម៉ោងដើម្បីសម្អាតផ្ទះឱ្យគាត់ ៕May be an image of 1 person and bedroom