នៅល្ងាចថ្ងៃទី២៥ ខែមករា នេះគឺជាថ្ងៃចូលរោងការរបស់តារាចម្រៀង សុវត្ថិឌី ធារីកា និងកូនកំលោះលោក ពូ សូផានិត បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នា៣ឆ្នាំ ។ ទន្ទឹមនឹងថ្ងៃពិសេសរបស់ខ្លួនមកដល់តារាចម្រៀងតូចច្រឡឹងរូបនេះមានការនឹករលឹកអ្នកមានគុណនាងយ៉ាងខ្លាំងព្រមទាំងកុំឱ្យអ្នកមានគុណព្រួយបារម្ភអ្វី ដ្បិតម៉ាក់និងប៉ាក្មេកអាណិតស្រលាញ់នាងនិងប្អូននាងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhWEfmZwoIIWi-4i9pT0bwLbgYaRDgEMlrPPtAolq2wwCCzlsJgtdZI2BRmXW-d3AoX0rHIfz1BajHJh-ec0YbIhNJpJRJfPl6NxXa0dzOV5HWCqdBojTRad6F5InrwDtDTmOuKP83tvjQ-5ldvWopzdTj1_nTkwof0-LUuREs29h1VMGIR7bPKvDTvqQ/s2048/image_2024-01-25_16-31-45.png

នៅលើបណ្តាញសង្គមរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានសរសេរនៅល្ងាចថ្ងៃទី២៥ មករា នេះថា «ជាពេលវេលាដែលប៉ាម៉ាក់ចង់បាន និងចង់ឃើញកូនទាំងពីរមានក្ដីសុខ ហើយប៉ាម៉ាក់ចូលចិត្តសប្បាយរីការាយ រាប់ញាតិណាស់។ ក្ដីស្រលាញ់របស់ប៉ាម៉ាក់គឺមិនប្រែប្រួល ថ្ងៃនេះជាថ្ងៃចូលរោងជ័យរបស់កូនៗ ហើយថ្ងៃស្អែកក៏ជាពេលវេលាល្អសំរាប់ក្រុមគ្រួសារយើងទាំងពីរ។ សូមម៉ាក់ប៉ាកុំបារម្ហ ព្រោះម៉ាក់និងប៉ា គាត់អាណិតតស្រលាញ់កូនៗនិងប្អូនណាស់ អញ្ចឹងសូមប៉ាម៉ាក់ងាកក្រោយអោយពរកូនៗ ជួបតែសុភមង្គល និងជួបតែមនុស្សល្អៗ។ I miss u 25.01.2023 រូបភាព: ភ្ជាប់ពាក្យចាស់ទុំសងខាងតាំងពីឆ្នាំមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMFV3wiVac9x0smVT0IYeeI5T1teuLjPbtM1TklSdQ0A2qQAaCTDNtVQQFSizzY_cAWGVgZIjoT4W-LGNYdbxtfK_bS4Dqqe2ibNvikmaux5Sesx4tMN3v3gdSETflMk7OygeZi3fSBopKPaXII4hFiz3Z5U8KqfhHVw3NIYovq0tP94OPl2jIIqDMWQ/s2048/image_2024-01-25_16-31-43.png

ពិធីរៀបការរបស់ សុវត្ថិឌី ធារីកា និងកូនកំលោះ ពូ សូផានិត ត្រូវជាកូនប្រុសរបស់ឧត្តមសេនីយឯក ពូ សាប៊ុតឌី ដែលមានតួនាទីជាមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស នាថ្ងៃទី២៦ មករា នេះបានធ្វើឱ្យមហាជនមានការំភើបចិត្តយ៉ាងខ្លាំងចំពោះតារាចម្រៀងរូបនេះដែលទទួលបានភាពកក់ក្តៅឡើងវិញបន្ទាប់ពីអ្នកមានគុណចែកឋានទៅគ្មានខ្នងបង្អែកដោយអ្នកខ្លះក៏លាន់មាត់ដែរថាជាភ័ព្វសំណាងរបស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc-NUAPzxh3aEcCpfpWrTZtYHUZeYdZ62VTRWpGIDXKm8B0MBziZ5AckkzTN6UbI1xE9HRGkv7NPhR91NdBF8lHY4RmJMTm7Ho1fYjnPo9MLBp4B6F78qZ8a8DR_b5fX1k8Bytj8WASpHen3Vpp1gkrne7eDAy-YJXg6lUUjmzXsX8I9yTV8-oYVZDNFM/s2048/image_2024-01-25_16-31-39%20(2).png

សូមរម្លឹកផងដែរថា ឪពុកម្តាយរបស់ សុវត្ថិឌី ធារីកា បានបាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានចូលក្នុងទឹកប្រឡាយស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBmCl59KJu-QXazMdkeIKXwItlj4QsvEGFcMNiIO7EceBKjsK_I3StXbY8Fp09eWb6Fxcf-VQlb-J_4CGlObXJ5ZHlN6i9LKHhi6LG0HNJP6eB79ZBLVBZ6AMq4UL7cVF9x9njJC1XNMNQf10iWAd0zkgrNoKwz3YLi0Nybp5NCeznbPUqS1uQ597uuQ/s2048/image_2024-01-25_16-31-42.png