កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ម្ចាស់មកុដ Miss Grand International 2021 ត្រូវបានហ្វេនៗពោលសរសើរមិនដាច់ពីមាត់បន្ទាប់ពីបង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសដែលកញ្ញាមកធ្វើកម្មវិធីសប្បុរសនៅលើទឹកដីកម្ពុជាជាលើកដំបូង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbW7XC3lmaLrI5ffy5CFWbEy4R-D3T_PrLbv5ZHFTuGON4TO89Jc78puN9TSWYmV3o30Ct7tZJ-OLiFhUyhr0UwWr_t7jPve5gN3-ZGgRs2O8rAIUAaqyVP3tuLViGjKW3n1yZI7L9Kn8PhNvRubnRgy1gSDh_lzgX8p-ZZovvM9pqpY8sZa9Zm7zBVA/s2048/image_2024-01-24_16-38-45.png

កាលពីថ្ងៃទី២១ មករា Thuy Tien ដែលជាបវរកញ្ញាល្បីឈ្មោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់មកុដនេះបង្ហាញខ្លួនជិះកង់បីឥណ្ឌានៅលើទឹកដីកម្ពុជាជាមួយនឹងសំលៀកបំពាក់សាមញ្ញាដោយបញ្ជាក់ថានាងមកធ្វើកម្មវិធីសប្បុរសធម៌។ ទន្ទឹមនឹងនេះ Thuy Tien បានទៅសមាគមខ្មែរវៀតណាមប្រចាំនៅកម្ពុជានិងមានអំណោយទៅដល់ក្មេងៗដែលជាកូនចៅរបស់មន្រ្តីសហគមន៍។ នៅថ្ងៃទី២២ មករា Miss Grand International 2021 រូបនេះបានទៅសាលារៀន ភូមិដួង ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3X4BVEy7Bi5PXWVUYAH8uOHTau-QFONJaJQsdRrvCg4KdOcl-d_rF-TJ7i0hI6Wh0PKGOCIQ0MtX524IaECR2F3RnkSS6kZ6TzVkcnHYTX48s1nOuOw_BnqOBx0RkSNS1nl_n-OKWxWYNYFzXl3zDkX7LHK3EjmfR8GHFijPoa6koWBQH3HbwhZ9-Yk/s2048/image_2024-01-24_16-38-47.png

នៅថ្ងៃទី២៣ មករា កញ្ញា Thuy Tien ក៏ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់បន្ទាប់ពីបវរកញ្ញារូបនេះបានស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរ លើកដៃសំពះថតរូបយ៉ាងស្រស់ស្អាតនៅមុខព្រះបរមរាជរាំង ធ្វើឱ្យមានការលើកឡើងថា «ជាការចូលស្ទឹងតាមបត់» ដែលសម្តៅលើការបន់បែនរបស់នាងគោរពមកខាងកម្ពុជាដែលជាភូមិផងរបងជាមួយវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpGKZMERGGNN-z-xw9Gb510q8HHMu9-ROogJ5jLYhZce55tkn4jBYOE4fzZ1-BKywWykysotscccMw6vKbRr7FGdtSbe7TRefwascIhzJ2MShyi_ep_31b7vvN_fNhk75DDysDtAKTcWVpkEOnRY902FuDuihsnKTT5wRK4AW8XB9nLBfyZBwhtgCC2A/s2048/image_2024-01-24_16-38-49.png

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ Thuy Tien បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការចេញមកអះអាងនេះបន្ទាប់ពី Thuy Tien បានឈ្នះបណ្តឹង ជំពាក់បំណុលគេចំនួន ២.៤ពាន់លានដុង និងសំណងកិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OdtxOEzTE6k5cTGYKDjh6J2W-X9kwsXFfqwI592NwfdTD9YdbEGXe7K2pmrHWqR5zbdgFei8l8HwSeUb177t_yn3DEt2Oc0E1__iavE15wCMzqu-tt_cjxtMzxEJSzfuglh5ism65ZGscXfiWDOt3KxQXCJ7iZicR0gxnRN4qZU_T7z8Kny4Smag_4w/s2048/image_2024-01-24_16-38-51.png

គួរបញ្ជាក់ថាក្នុងឆ្នាំនេះ Thuy Tien មានអាយុ២៦ឆ្នាំបានគ្រងមកុដ Miss Grand International 2021 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ លើទឹកដីប្រទេសថៃ។ ក្រោយគ្រងមកុដបវរកញ្ញាបានរកប្រាក់ចំណូលយ៉ាងច្រើនជូនស្ថាប័ន Miss Grand International៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgURtPT5HDbNz9dgDOGTr5VAxTXBIi6780qKAtDR0YxwYDSrsWTUWBHCjcmQkNa_36yXnFgW_OGWVL3Hld8RZV9QmuEehu-26jYm9co1oU-xkQKPTCZ-bJXoFpybiWKuBu6C0Jw_oGtMWCS6wbEceTIkFeG3lsYD8YRSxnK84WimnKd8_0U2xrBk4k9xVE/s2048/image_2024-01-24_16-38-48.png