កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤នេះ ស្រីស្អាតដែលត្រូវជាតារា TikTok ជនជាតិសិង្ហបុរីម្នាក់បានបង្ហោះនូវវីដេអូមួយដែលរៀបរាប់ពីដំណើរកម្សាន្តរបស់នាង នៅឯផ្សាររាត្រីមួយកន្លែង នាទីក្រុងបាងកក ប្រទេសថៃ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនាង គឺនាងបានធ្វើការដើរភ្សក់សត្វល្អិតបំពងមួយចំនួននៅទីនោះ ដែលបានធ្វើឲ្យនាងចូលមន្ទីរពេទ្រភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW2zq9wPHDLtT_prPflGgKdNs1AT9LWpn_gX9c5bwvJgtQG6welj1AxM19K3y_mp8v_ndqI9XV48gwR3YsmbAragD3qtGI4hkfMwbfGXm7bx305_lDPcjyvalmJyiQfP6qyZxixp4g_H_8ZEMhC7_6Y5DQz-rJ-H9Hf0SS7373d17FWzYM3Jp06z2LEkI/s535/Screenshot%202024-01-24%20100425.png

នៅលើគណនី Tik Tok របស់ស្រីស្អាតរូបនេះដែលមានឈ្មោះថា Nicolette Callie Wee បានដាក់បង្ហោះនូវវីដេអូមួយឃ្លីបរយៈពេល ៣០ វិនាទី ដែលដំបូងឡើយនាងគឺបានបង្ហាញពីសកម្មភាពទិញចង្រិតបំពងមួយថង់ដោយរំភើបនិងភ័យអរ ព្រោះនេះជាលើកទី១ហើយ ដែលនាងមកភ្សក់អ្វីបែបនេះ។ នាងលាន់មាត់ថា «វាធាត់ទ្រលុកទ្រលន់ សុទ្ធតែខ្លាញ់ និងរសជាតិដិត។ ឱព្រះអើយ! ទំពារទៅស្រួយខ្ញោង ដងខ្លួងវាត្រូវបានបែកខ្ចាយនៅពេញមាត់ខ្ញុំយ៉ាងស្រៀវ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_Kw5bBOOHKEeKD4e6GiBXalKtB4_9JC6cPtreM2gVj8IkR7klSMx_M8zU5RRCEk8qTWBkx7Buxj5oz_cBmOF-nDKIIUFcoWH_WwohDC4qtAMKQxPSMf3NtiyVGSyXiQ5yUdHpXOy7q_D-fhGi17W-rWuFRR-kcHzk785eQ6kevXT5OLVZqhPPMiWhKw/s524/Screenshot%202024-01-24%20100509.png

បន្ទាប់មកស្រីស្អាតម្នាក់នេះ ក៏បានទិញដុកឌឿមកភ្សក់បន្ថែមទៀត ព្រោះថាមើលទៅទំនងពេក។ នាងនិយាយថា “ហេតុអ្វីបានជាប្រទេសខ្ញុំគ្មានមិនមានអាហារសម្រន់ឆ្ងាញ់ៗបែបនេះអ៊ីចឹង?”

ទោះជាយ៉ាងណា បន្ទាប់ពីការភ្សក់រួចមក ប្រព័ន្ធរំលាយអាហាររបស់នាងហាក់ដូចជាមិនអំណោយផលជាមួយនឹងអាហារប្រពៃណីថៃមួយមុខនេះទេ។ ជាលទ្ធផលក៏បានធ្វើឲ្យស្រីស្អាតរូបនេះរាគយ៉ាងខ្លាំង ដែលនៅទីបំផុតធ្វើឱ្យនាងចូលមន្ទីរពេទ្យក្នុងទីក្រុងបាងកកភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpl5YDHvNbiWKkqX0dquU8dyc9jXuRkwm_AHxvNwgvhzSmGnEGF4J-dRgmhp_sgpiuMO9o-83CKPcl0Q9o2iOouSmswtXF0SPNOotj2uaPItoMpFX-fwBKWP6lCadTs2oWQhfj6Lu2JDihw5i_7QIh2wRPy2OSfhYWwPAoqX-VZVw0KxJLMyVWm5FmDWM/s452/Screenshot%202024-01-24%20100455.png

តាមរយៈវីដេអូដែលនាងបានដាក់បង្ហោះរហូតមកដល់ពេលនេះគឺអ្នកចូលមើលរហូតដល់ជិត ៣០០ ០០០ដងឯណ្ណោះ ព្រមជាមួយនឹងការបញ្ចេញមតិយ៉ាងច្រើនពីអ្នកនិយមលេងបណ្តាញសង្គម។ អ្នកខ្លះក៏បានផ្តល់ដំបូន្មានថា គួរត្រូវតែប្រុងប្រយ័ត្នបន្តិចចំពោះការទទួលទានចំណីអាហារផ្សេងៗនៅអំឡុងពេលធ្វើដំណើរកម្សាន្ត ព្រោះថាអាចនឹងបណ្តាលឲ្យរាគរូស ឬពុលអាហារដោយប្រការណាមួយ នាំឲ្យខាតទាំងពេលវេលានិងដំណើរកម្សាន្តបែបនេះផងដែរ៕

 

@nicolettecalliewe

based on a true story

♬ original sound – Nicolette Callie Wee – Nicolette Callie Wee