ប្រទេសសិង្ហបុរីដែលធ្លាប់ជាតែប្រទេសក្រីក្រ គ្មានទាំងធនធានធម្មជាតិ បានធ្វើកម្រែទម្រង់សេដ្ឋកិច្ចដ៏ធំក្នុងរយៈពេលមិនដល់៥០ឆ្នាំផង ក៏បានក្លាយខ្លួនទៅជាប្រទេសដែលមានជាងគេបំផុតលើពិភពលោក មានការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ ហើយបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅអាស៊ីទៀតផង។
សិង្ហបុរីគ្រាន់តែជាដីកោះដ៏តូចមួយប៉ុណ្ណោះ ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីកើតទៅលិច និង២៧គីឡូម៉ែត្រពីជើងទៅត្បូង។
ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ ក្រោមកំណែទម្រង់សេដ្ឋកិច្ចដ៏ធំរបស់លោក លី ក្វាន់យូ ដែលត្រូវជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី បានកែប្រែកោះដ៏តូចមួយដែលទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង (អត្រាឥតការងារធ្វើក្នុងប្រទេសខ្ពស់) ឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រុងរឿងនាពេលបច្ចុប្បន្នទៅវិញ។
កត្តាដែលសិង្ហបុរីបានក្លាយខ្លួនជាប្រទេសដ៏រឹងមាំ រីកចម្រើនបំផុត និងបណ្តុំទៅដោយអ្នកមានៗក្នុងប្រទេសនាពេលបច្ចុប្បន្ននេះបាន គឺដោយសារតែការកែប្រែគោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគទៅលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។
សិង្ហបុរីបានក្លាយជាប្រទេសសម្បូរអ្នកមានបំផុត ព្រោះបានបង្កើតក្រុមសេដ្ឋវិទូ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ដូចជាការទាក់ទាញវិនិយោគិនបរទេសមកពីជុំវិញពិភពលោកឲ្យមកវិនិយោគលើប្រទេសខ្លួន មានទាំងការបន្ធូរបន្ថយពន្ធឲ្យវិនិយោគិនបរទេស ថែមទាំងជាប្រទេសដែលងាយស្រួលបង្កើតអាជីវកម្ម ក៏ដូចជាមានគោលនយោបាយអន្តោប្រវេសន៍សេរី និងមានស្ថិរភាពនយោបាយក្នុងប្រទេសជាដើម។:max_bytes(150000):strip_icc()/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg)
ប្រទេសនេះទៀតសោតក៏បានអនុវត្តវិធានការមួយចំនួនទៀតដូចជា ការកាត់ពន្ធប្រាក់បៀវត្សរ៍ ១០% របស់ប្រជាជនសិង្ហបុរីទៅកាន់មូលនិធិសោធននិវត្តន៍។ ក្រុមហ៊ុនក្នុងប្រទេសទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ក៏ដូចជាមានការរក្សាបាននូវតម្លៃរូបិយប័ណ្ណដុល្លារសិង្ហបុរីដ៏រឹងមាំរបស់ខ្លួន។
សិង្ហបុរីក្លាយជាកូនខ្លានៅអាស៊ីបាន ដោយសារតែប្រទេសនេះបានផ្តោតយ៉ាងសំខាន់ទៅលើការផលិតទំនិញដែលមានគុណភាពខ្ពស់ លើកកម្ពស់ក្រុមហ៊ុនបច្ចេកវិទ្យា លើកកម្ពស់ការអប់រំ ជាពិសេសបណ្តុះឲ្យប្រជាជនខ្លួនមានចំណេះដឹងខ្ពស់ខ្ពស់ទាំងអស់ដើម្បីអភិវឌ្ឍប្រទេសឲ្យឈានទៅមុខជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការកំណែទម្រង់សេដ្ឋកិច្ច តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យកំណើន GDP គួរឲ្យកត់សម្គាល់ និងបានក្លាយជាមហាអំណាចនាំចេញដ៏សំខាន់ផងដែរ៕










