Home ព័ត៌មានជាតិ អ្នកឧកញ៉ាមានឥទ្ធិពលម្នាក់ បោះទុន៣០០លានដុល្លារ សង់ព្រលានយន្តហោះអន្តរជាតិនៅលើកោះរ៉ុង

អ្នកឧកញ៉ាមានឥទ្ធិពលម្នាក់ បោះទុន៣០០លានដុល្លារ សង់ព្រលានយន្តហោះអន្តរជាតិនៅលើកោះរ៉ុង

271
0

កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី របស់អ្នកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ព្រលានយន្តហោះទាំង ៥ នៅកម្ពុជាកំពុងសាងសង់ តម្លៃរាប់ពាន់លានដុល្លារ | Harbor Propertyអាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍកោះនេះឱ្យទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕អ្នកឧកញ៉ា គិត ម៉េង ប្តេជ្ញាសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង តម្លៃ៣០០លានដុល្លារ សម្រេចឲ្យបានតាមផែនការ ដែលចាប់ផ្តើមក្នុងពេលឆាប់ៗ ...White Beach Bungalows, Koh Rong Island – Updated 2024 Priceshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU9G2bKr0mLLTGRhQBLkHMnji5JtvpMuYd_du86e7y0ScrLtXV8fG0PBJzpQ2C8zavGoYsnlzmRQtK89LYb966nwB3mFpgwavQuEeHT2NY4GLpMzrT-iILXHoByMjLuT0VLKbjQSbP3uDjxQPiif3LmmRELtGd1IYsOaROpgsrzMthAcO1HZhWAMKbvI/s1380/Koh-Rong-island-airport-1.jpg