ប្រទេសឡាវ៖ រដ្ឋធានីបុរាណហ្លួងព្រះបាងរបស់ប្រទេសឡាវ អាចនឹងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយសាររដ្ឋធានីនេះមានការអភិវឌ្ឍសំណង់ថ្មីៗហួសហេតុដែលធ្វើឱ្យបាត់បង់ផ្ទះបុរាណ និងបំផ្លាញវប្បធម៌ប្រពៃណីមួយចំនួន។ នេះបើយោងតាមគេហទំព័រអន្តរជាតិ Nikkei Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOz73FzPx_6YkAGCY0rifEtWMQgVlm_sFnvEZho2b_am6a-uYt0mgCKNDWbZ9iUGWs-fZsxpf6aAVGIwuY_XfcyQsiumQZ8NT_pWK6zzbJJnHWdgZxlo6CA_0EQwvUfMSN1VFdiSdjrRsnDDyno9ltdEsUyCb5PL8og6WCGppXz4v7oB6hkxbPeB4mHCU/s2560/Delgado_LuangPrabangt_Tourism_Cover-scaled.jpg

ហ្លួងព្រះបាងគឺជាគោលដៅដ៏ស្រស់ស្អាតដែលរួមបញ្ចូលសម្រស់ធម្មជាតិ និងស្ថាបត្យកម្មឡាវ-បារាំងដ៏ទាក់ទាញ។ រដ្ឋធានីបុរាណនេះស្ថិតនៅចន្លោះទន្លេមេគង្គ និងទន្លេ Nam Khan គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៥។ ទីតាំងនេះក៏ជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាដ៏សំខាន់នៅក្នុងប្រទេសឡាវផងដែរ។ ភ្ញៀវដែលមកទីនេះអាចឃើញព្រះសង្ឃស្លៀកស្បង់ពណ៌ទឹកក្រូចភ្លឺចែងចាំង និមន្តឆ្លងកាត់ផ្លូវជាជួរៗជារៀងរាល់ព្រឹក និងមានទូកឈើកន្ទុយវែងដែលកំពុងរត់តាមដងទន្លេដែលហ៊ុព័ទ្ធដោយភ្នំដើមឈើត្រូពិចទៀតផង។Authenticity of life here in Luang prabang

ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការយូណេស្កូបានបង្ហាញពីបញ្ហាគួរឱ្យព្រួយបារម្ភមួយចំនួន ប្រសិនបើមិនត្រូវបានដោះស្រាយឆាប់ៗនេះទេ ហ្លួងព្រះបាងអាចនឹងបាត់បង់ឋានៈជាបេតិកភណ្ឌពិភពលោក។ បញ្ហារួមមានការអភិវឌ្ឍសំណង់ដែលធ្វើឱ្យបាត់បង់ផ្ទះបុរាណ និងរចនាសម្ព័ន្ធប្រពៃណីមួយចំនួន ក៏ដូចជាការព្រួយបារម្ភទាក់ទងនឹងទេសចរណ៍ហួសប្រមាណ និងការបាត់បង់ជីវិតវប្បធម៌។ ជាពិសេស មានការបារម្ភអំពីការសាងសង់ស្ពានតាមដងទន្លេណាំខាន់ ដែលនឹងជំនួសស្ពានឬស្សី ហើយទំនប់ទីពីរដែលត្រូវសាងសង់នៅតំបន់នាពេលខាងមុខនឹងប៉ះពាល់ដល់តម្លៃនៃរដ្ឋធានីបុរាណឡាវ។How to Explore Luang Prabang, Laos

លោក Minja Yang អតីតនាយករងនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បាននិយាយថា “ប្រសិនបើទំនប់ទីពីរត្រូវបានសាងសង់ វានឹងក្លាយជាហេតុផលចម្បងដែលហ្លួងព្រះបាងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក”។ លោក Yang បានបន្តទៀតថា “អង្គការយូណេស្កូបានផ្តល់ឱ្យយើងនូវច្បាប់ជាច្រើនដើម្បីអនុវត្តតាម ប៉ុន្តែឥឡូវនេះយើងបានអនុវត្តផ្ទុយ” ។How to Explore Luang Prabang, Laos

បច្ចុប្បន្ន ទីក្រុងបុរាណនេះមានអគារជាង ៦០០ និងតំបន់ដីសើមចំនួន ១៨៣ ត្រូវបានការពារក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់អង្គការយូណេស្កូ។ កម្រិតជីវភាពរបស់ប្រជាជនកាន់តែកើនឡើង ទីប្រជុំជនក៏មានភាពរស់រវើកជាបណ្តើរៗ ដោយសារយុវជនដែលធ្វើការក្នុងឧស្សាហកម្មទេសចរណ៍មកទីនេះ។ ការមកដល់របស់ភ្ញៀវទេសចរទៅកាន់ទីក្រុងបានកើនឡើងដប់ដងក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងភ្ញៀវទេសចរបរទេសជិត ៨០០,០០០ នាក់នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២៣ ។Is Luang Prabang Still Worth Visiting? — xyzAsia

តម្លៃអចលនទ្រព្យបានកើនឡើង ប្រជាជនក្នុងតំបន់ជាច្រើនបានជ្រើសរើសលក់ ឬជួលផ្ទះរបស់ពួកគេ ហើយរើចេញពីទីក្រុង។ ប្រជាជនជនជាតិដើមភាគតិចថយចុះ វត្តអារាមត្រូវរួមតូច។ ដូច្នេះហើយ វិស័យទេសចរណ៍នៅក្នុងទីក្រុងនេះកំពុងមានការកើនឡើង ក្លាយជាកន្លែងទាក់ទាញរបស់អ្នកវិនិយោគចិនជាច្រើន ដែលនេះគឺជាបញ្ហាដ៏ធំមួយសម្រាប់រដ្ឋធានីហ្លួងព្រះបាងក្នុងដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕