តើលោកអ្នកមានទម្លាប់គេងបែបណា? គេងដាក់ម៉ាស៊ីនត្រជាក់ ឬក៏ដាក់កង្ហារធម្មតា? ការគេងជាមួយកង្ហារមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ដោយគុណសម្បត្តិរបស់វាអាចជួយឱ្យអ្នកត្រជាក់ ក៏ដូចជាជួយឱ្យអ្នកគេងលក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបើកកង្ហារពេលគេងមានគុណវិបត្តិជាច្រើនដែលវាអាចប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដូចជា៖

១.ធ្វើឱ្យរាងកាយរបស់អ្នកទ្រុឌទ្រោម៖ ខ្យល់បក់បោកពីកង្ហារអាចបណ្តាលឱ្យស្ងួតមាត់ ច្រមុះ និងបំពង់ក ដែលជំរុញឱ្យរាងកាយផលិតទឹករំអិលច្រើន នេះបណ្តាលឱ្យឈឺក្បាល តឹងច្រមុះ ឈឺបំពង់ក និងគេងស្រមុក។Turns out, some people really shouldn't sleep with a fan on...

២.ធ្វើឱ្យសុខភាពចុះខ្សោយ៖ ខ្យល់ដែលចរាចរអាចផ្ទុកភាគល្អិតដែលបង្កគ្រោះថ្នាក់ដូចជា “ធូលី” និង “លំអង” អណ្តែតលើអាកាស ហើយកង្ហារក៏ជាប្រភពអាក្រក់មួយនៃការប្រមូលធូលី។ ដូច្នេះប្រសិនបើអ្នកស្រូបភាគល្អិតគ្រោះថ្នាក់ទាំងនេះ អ្នកអាចនឹងមានអារម្មណ៍ក្រហាយច្រមុះ កណ្តាស់ ហៀរសំបោរ ភ្នែកក្រហម ហើម ឬពិបាកដកដង្ហើមជាដើម។Will sleeping with a fan on kill you? | HowStuffWorks

៣.ប្រឈមនឹងការឈឺសាច់ដុំ៖ ការបើកកង្ហារខ្លាំងកម្រិតលេខ ៣ អាចបណ្តាលឱ្យឈឺសាច់ដុំ ដោយសារខ្យល់ត្រជាក់ដែលបក់ដោយផ្ទាល់លើរាងកាយក្នុងរយៈពេលយូរ វាអាចធ្វើឱ្យសាច់ដុំតឹង រហូតដល់អ្នកក្រោកពីដំណេកនៅពេលព្រឹកមានការឈឺចាប់។ លើសពីនេះខ្យល់កង្ហារត្រជាក់ពេកក៏អាចបណ្តាលឱ្យស្បែកស្ងួត និងស្ងួតភ្នែកផងដែរ។Experts warn you shouldn't sleep with a fan on all night during a heatwave  - Irish Mirror Online

ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកអ្នកដែលមិនអាចគេងខ្វះកង្ហារបានយើងសូមណែនាំឱ្យលោកអ្នកនូវវិធីការពារមួយចំនួនរួមមាន៖
– ឧស្សាហ៍សម្អាតកង្ហារ និងស្លាបរបស់វាជាប្រចាំ
– កុំបើកកង្ហារដាក់ជិតខ្លួនពេក
– ត្រូវសម្អាតបន្ទប់ឱ្យស្អាតជានិច្ច
– កុំបើកង្ហារឱ្យចំមុខពេក
– រក្សាជាតិសំណើម ដោយដាក់ទឹកនៅជិតកង្ហារ៕