បរទេស៖ ការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់បានធ្វើឱ្យផ្ទះជាច្រើនខ្នងឆេះខ្ទិចខ្ទីនៅលើឧបទ្វីប Reykjanes នៃទីក្រុង Grindavik ខណៈដែលប្រជាជនរាប់ពាន់នាក់ក្នុងទីក្រុងនេះត្រូវបានជម្លៀសចេញ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោង ៨:០០ ព្រឹក នៅពេលដែលមានស្នាមប្រេះមួយបានលេចឡើងនៅក្នុងដីនៅជាប់នឹងទីក្រុង Grindavik នៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ដោយកម្អែភ្នំភ្លើងបានហូរឆ្ពោះទៅទីក្រុង ធ្វើឱ្យអ្នកស្រុកនៅតំបន់នោះចាកចេញពីទីក្រុងនេសាទ Grindavik យ៉ាងលឿនបំផុត។Iceland volcano: Lava destroys homes in Grindavik

យោងតាមប្រធានាធិបតីអ៊ីស្លង់លោក Gudni Johannesson បាននិយាយថា បច្ចុប្បន្នប្រទេសនេះកំពុងប្រយុទ្ធជាមួយ “កម្លាំងធម្មជាតិដ៏គ្រោះថ្នាក់មួយ” បន្ទាប់ពីកម្អែររលាយចេញពីភ្នំភ្លើងនៅភាគនិរតីរបស់កោះនេះបានលេបត្របាក់ផ្ទះជាច្រើននៅក្នុងទីក្រុង Grindavik ដែលត្រូវបានជម្លៀសចេញ។ ប្រធានាធីតីរូបនេះបានបន្តទៀតថា អ្វីដែលយើងទាំងអស់គ្នាសង្ឃឹមថានឹងមិនកើតឡើងនោះទីបំផុតបានមកដល់ហើយ។ ភ្នំភ្លើង Lava កំពុងហូរចូលទៅក្នុងទីក្រុង Grindavik ដែលជាសហគមន៍ប្រកបដោយសុខដុមរមនា និងជាកន្លែងមនុស្សបានកសាងជីវិត ធ្វើការនេសាទ និងការងារផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ គ្មានអ្នកស្រុកណាម្នាក់មានគ្រោះថ្នាក់ទេ ខណៈដែលទីក្រុងទាំងមូលត្រូវបានជម្លៀសចេញកាលពីមួយថ្ងៃមុន។ នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប Reykjanes ក្នុងរយៈពេលតិចជាងមួយខែ ដោយអ្នកជំនាញភូគព្ភសាស្ត្រ Magnus Tumi Gudmundsson បាននិយាយថា ការផ្ទុះភ្នំភ្លើងបាន “ថយចុះគួរឱ្យកត់សម្គាល់” ពេញមួយយប់ ប៉ុន្តែមិនអាចនិយាយបានថា តើវានឹងបញ្ចប់នៅពេលណានោះទេ។President says Iceland faces daunting period after lava from volcano destroys homes in fishing town | World | huntingdondailynews.com

គួរបញ្ជាក់ដែរថា អ៊ីស្លង់ គឺជាប្រទេសដែលស្ថិតនៅពីលើចំណុចក្តៅនៃភ្នំភ្លើងនៅអាត្លង់ទិកខាងជើង ជាមធ្យមមានការផ្ទុះមួយរៀងរាល់ ៤ ទៅ ៥ ឆ្នាំម្តង។ ការរំខានបំផុតក្នុងរយៈពេលថ្មីៗនេះគឺការផ្ទុះភ្នំភ្លើង Eyjafjallajokull ដែលបានបញ្ចេញពពកផេះចូលទៅក្នុងបរិយាកាស និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់អាត្លង់ទិកអស់រយៈពេលជាច្រើនខែ៕Iceland homes in Grindavik destroyed by volcano lava | CTV News