ប្រទេសវៀតណាម ៖ ក្រុមហ៊ុន Nestle វៀតណាមគ្រោងវិនិយោគក្នុងទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មកាហ្វេក្នុងរោងចក្រ Tri An ឱ្យមានសមត្ថភាពលើសមុនទ្វេដង ដែលរោងចក្រនេះមានទីតាំងនៅខេត្ត Dong Nai ប្រទេសវៀតណាម ។ ការបង្កើនទឹកប្រាក់វិនិយោគនេះ បានធ្វើឱ្យតម្លៃការវិនិយោគសរុបក្នុងរោងចក្រកើនឡើងរហូតដល់៥០០លានដុល្លារអាមេរិក ។Nestlé Vietnam invests $100 million in coffee factory to meet growing consumer demand | Nestlé Global

ក្រុមហ៊ុន Nestle ឱ្យដឹងថា ការវិនិយោគទុននេះនឹងជួយផ្គត់ផ្គង់តម្រូវការកាហ្វេក្នុងស្រុក ដែលបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ លើសពីនេះ វានឹងផ្លាស់ប្តូរវៀតណាមឱ្យក្លាយជាប្រទេសផលិតកាហ្វេមានតម្លៃខ្ពស់ និងអាចផ្គត់ផ្គង់កាហ្វេសម្រាប់ទីផ្សារពិភពលោក នាថ្ងៃអនាគតផងដែរ ។ បច្ចុប្បន្ន រោងចក្រផលិតកាហ្វេឈ្មោះ Tri An បាននាំចេញកាហ្វេម៉ាក Nescafe, Nespresso, Starbucks និង Blue Bottle ទៅកាន់ប្រទេសចំនួន២៩ នៅលើពិភពលោក ។

Jacob Binu នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមលើកឡើងថា គម្រោងនេះជាការបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន Nestle នៅវៀតណាម ។ លោកសង្ឃឹមថា នៅពេលចាប់ផ្តើមដំណើរការ សមត្ថភាពផលិតកាហ្វេរបស់រោងចក្រនឹងកើនឡើងទ្វេដង ហើយរោងចក្រនឹងអាចផលិតកាហ្វេផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក និងអាចទាញយកផលប្រយោជន៍ពីសក្តានុពលនាំចេញយ៉ាងមានប្រសិទ្ធភាព ។Nestlé To Invest Over $1 Billion In Sustainable Coffee, 45% OFF

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមរូបនេះរំពឹងថា វានឹងអាចជំរុញឱ្យវៀតណាមក្លាយជាប្រទេសផ្គត់ផ្គង់កាហ្វេ និងនាំចេញកាហ្វេមានតម្លៃខ្ពស់ទៅកាន់ទីផ្សារពិភពលោក ។

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុន Nestle បានចាប់ផ្តើមបើកការិយាល័យតំណាងការលក់កាហ្វេនៅប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ ។ រោងចក្រ Nestle Tri An បានដំណើរការនៅឆ្នាំ២០១៣ និងចាប់ផ្តើមផលិតកាហ្វេ Nescafe Dolce Gusto នៅឆ្នាំ២០១៨ ។

ក្រុមហ៊ុន Nestle បានវិនិយោគទុនរកស៊ីនៅប្រទេសវៀតណាម ស្មើទឹកប្រាក់ជិត៨៣០លានដុល្លារអាមេរិក ដោយមានរោងចក្រផលិតកាហ្វេចំនួន៤កន្លែង ក្នុងនោះរោងចក្រ៣កន្លែងមានទីតាំងស្ថិតនៅខេត្ត Dong Nai ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលចែកចាយទំនិញ២កន្លែងទៀត ៕NESCAFÉ® | Nestlé Professional