បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia បានរងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីបង្ហោះពាក្យមិនសមរម្យតាមហ្វេសប៊ុកថា លុយវៀតណាម ដែលគេស្គាល់ថាជាលុយដុងគឺគួរឱ្យអស់សំណើច។

កាលពីថ្ងៃទី១០ ខែមករា យោងតាមគេហទំព័រអន្តរជាតិ Daily Mail បានឱ្យដឹងថា Fanpage ដែលមានអ្នកតាមដាន ៧៨០,០០០ របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia បានបង្ហោះខ្លឹមសារមួយនៅលើហ្វេសប៊ុកថា “សុំទោស ប៉ុន្តែលុយវៀតណាម ដែលគេស្គាល់ថាជាលុយដុងគឺគួរឱ្យអស់សំណើចណាស់”។ នៅក្រោមការបង្ហោះនេះ Fanpage របស់ក្រុមហ៊ុននេះបានបន្តបញ្ចេញមតិបែបកំប្លែងទៀតថា “មួយលានដុងស្មើនឹង ៦៥ ដុល្លារអូស្ត្រាលី ដូច្នេះប្រសិនបើខ្ញុំមាន ៦៥ ដុល្លារអូស្ត្រាលី ខ្ញុំនឹងក្លាយជាមហាសេដ្ឋី”។Jetstar apologies for social post making fun of Vietnamese currency | Daily  Telegraph

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះនេះត្រូវបានលុបចោលភ្លាមៗ នៅពេលដែលមនុស្សជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង ដោយពួកគេបាននិយាយថា មានតែមនុស្សល្ងីល្ងើទេដែលអាចនិយាយលេងបែបនេះបាន។ អ្នកខ្លះទៀតក៏និយាយថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia ត្រូវតែចេញលិខិតសុំទោសជាផ្លូវការដល់ប្រជាជនវៀតណាម។ ចំពោះអ្នកផ្សេងទៀតក៏និយាយដែរថា រឿងកំប្លែងនេះគ្មានវិជ្ជាជីវៈ មិនគោរពវប្បធម៌របស់គេ និងរើសអើងជាតិសាសន៍។

ដូច្នេះហើយ កាលពីថ្ងៃទី ១២ ខែមករា ក្រុមហ៊ុនអាកាសចរណ៍នេះបានធ្វើការសុំទោសជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន ដោយទទួលស្គាល់ថាការបង្ហោះ Facebook គឺ “មិនសមរម្យ” និង “មិនគួរត្រូវបានបង្ហោះ” នោះទេ ។ ក្រុមហ៊ុនក៏សូមអភ័យទោសដោយស្មោះចំពោះបទល្មើសដែលបង្កឡើង ហើយបានសន្យាថានឹងពិនិត្យមើលដំណើរការរបស់ខ្លួនឡើងវិញ ដើម្បីធានាថាកំហុសស្រដៀងគ្នានេះនឹងមិនកើតឡើងទៀតទេ។Jetstar is forced to apologise over 'racist' joke after furious customers  vowed to 'never fly with the airline again' | Daily Mail Online

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ Qantas ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងប្រតិបត្តិការបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជាចម្បងនៅព្រលានយន្តហោះ Melbourne ដោយបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះមានជើងហោះហើរទៅកាន់ប្រទេសវៀតណាមពីទីក្រុងស៊ីដនី និងមែលប៊ន៕