ប្រទេសថៃបានឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាច្រើនបំផុតដែលជិត ១,៣៤ លាននាក់កើនឡើង ១៨៩ ភាគរយក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំ ២០២៣។ បន្ទាប់មកតាមពីក្រោយដោយភ្ញៀវទេសចរវៀតណាម ៧៣០.០៧៥ នាក់ និងចិន ៤០៥.៥១៤ នាក់បានធ្វើដំណើរមកកម្ពុជា កើនឡើង ១៥៦ ភាគរយ និង ៥៤៩ ភាគរយរៀងគ្នា។ ដូច្នេះហើយ នៅឆ្នាំ ២០២៣ នេះប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៤ លាននាក់កើនឡើងពី ១,៩ លាននាក់បើធៀបនឹងឆ្នាំ ២០២២។Rise in Thai air routes to Siem Reap fuels travel hopes | Phnom Penh Post

កាលពីឆ្នាំ ២០២២ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ២.២៧ លាននាក់ប៉ុណ្ណោះដោយសារជំងឺរាតត្បាត។ ទោះជាយ៉ាណាក៏ដោយនៅឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាគឺមានកើនឡើងខ្លាំង នេះបើយោងតាមរបាយការណ៍ ភ្ញៀវទេសចរបរទេសចំនួន ១.៣៤ លាននាក់បានមកទស្សនាប្រទេសកម្ពុជាតាមអាកាស កើនឡើង ១៨៦ ភាគរយ និង ២.៥៨ លាននាក់តាមផ្លូវគោក និងផ្លូវទឹក កើនឡើង ២២៤ ភាគរយ។

ដូច្នេះហើយ បច្ចុប្បន្ននៅដើមខែមករា ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរណ៍ជាង ៣.២៨ លាននាក់ ដោយភាគច្រើនមកពីទេសចរណ៍ក្នុងស្រុក ដោយជនជាតិខ្មែរមានចំនួនជាង ៣ លាននាក់ និងជនបរទេសចំនួន ៥៨,៧២២ នាក់ នេះបើតាមសម្តី លោក តុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍ដែលបាននិយាយកាលពីពេលថ្មីៗនេះ។

ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ហើយភ្ញៀវទេសចរបរទេសទាំងអស់ រួមទាំងជនជាតិចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងការមកទស្សនាព្រះរាជាណាចក្រនេះ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ប្រទេស និងផ្តល់ការងារដល់មនុស្សយ៉ាងច្រើន។ វិស័យនេះត្រូវបានចាត់ទុកថាជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ទាំងក្នុងនិងក្រៅប្រទេស៕