ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ២រូប ជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដែលបានជាប់ពាក់ព័ន្ធនឹងការប្រើហិង្សារបស់ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត។

ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្តីបំភ្លឺ ដោយកោះបានហៅបុគ្គលិកនោះ មកសួរនាំ រួចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ដោយឡែក មហាបានជនអ្នកលេងបណ្តាញសង្គមបានសម្តែងការហួសចិត្ត ដោយលើកយកហេតុការណ៍មួយដែលមានសិស្សមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ ដោយជនបង្កបានទៅផ្តន្ទាទោស ចោទពីបទហិង្សាដោយចេតនា ខណៈបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរារូបនេះ ក៏បានប្រើហិង្សា ហើយថែមទាំងទៅលើកុមារថែមទៀត តែបែរជាគ្រាន់តែសូមទោសក៏រួចខ្លួនទៅវិញ។May be an image of 1 person

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងចាត់ការតាមវិធានការ ដោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ជាបណ្តោះអាសន្នសិន៕