បរទេស៖ កំពូលតារាចម្រៀងដ៏ល្បីល្បាញរបស់ពិភពលោក Taylor Swift គ្រោងនឹងភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាង Travis Kelce ដែលជាកីឡាករបាល់ឱបនៅពាក់កណ្តាលឆ្នាំ ២០២៤ នេះបើយោងតាមគេហទំព័រអន្តរជាតិ Pinkvilla ។Taylor Swift's Eras tour is becoming a film

ប្រធានបទនេះបានក្លាយជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ដោយទីបំផុត Taylor Swift បានបង្ហើបថានាងនឹងភ្ជាប់ពាក្យជាមួយ Travis Kelce ក្នុងរដូវក្តៅនេះហើយ។ ដូច្នេះដើម្បីឱ្យកាន់តែជាក់លាក់ ពួកគេគ្រោងនឹងបំពាក់ចិញ្ចៀនក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ពួកគេ។Travis Kelce Once Worked As Healthcare Telemarketer for $8 an Hour in  College

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកគាំទ្រជាច្រើនក៏រំពឹងថា Travis Kelce នឹងលុតជង្គង់បំពាក់ចិញ្ចៀនឱ្យ Taylor ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយតារាវ័យ ៣៤ ឆ្នាំនិងគូរស្នេហ៍ ក៏បានបង្ហើបដែរថា ពួកគេគ្រោងនឹងភ្ជាប់ពាក្យក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះដែលជាគម្រប់ខួបមួយឆ្នាំរបស់ពួកគេ។Did Taylor Swift manifest her Travis Kelce relationship years ago? | CNN

គូស្នេហ៍មួយគូរនេះបានទាក់ទងគ្នាដំបូងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ដោយទំនាក់ទំនងរបស់អ្នកទាំងពីរគឺមានភាពស្រស់បំព្រងនិងស្និតស្នាលណាស់។ Taylor Swift គឺជាអ្នកគាំទ្រដ៏ធំបំផុតម្នាក់របស់ Travis Kelce ហើយបានចូលរួមហ្គេមជាច្រើនរបស់ Chiefs ផងដែរ។ ជារឿយៗគេឃើញនាងតែងតែទៅលើកទឹកចិត្តមិត្តប្រុសរបស់នាង អំឡុងពេលមានការប្រកួត និងបានដើរលេងជាមួយគ្នាទៀតផង។Every Photo Of Travis Kelce And Taylor Swift So Far

ហេតុនេះហើយ ប្រធានបទខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់គូរស្នេហ៍ទាំងពីរនេះរំភើបជាខ្លាំង ដោយហ្វេនៗបានរង់ចាំដំណឹងល្អនេះអស់រយៈពេលជាយូរមកហើយ៕