ស្ត្រីម្នាក់ឈ្មោះ Jocelyn Cubales អាយុ ៦៩ ឆ្នាំ បានក្លាយជាបេក្ខនារីដែលមានវ័យចំណាស់ជាងគេក្នុងការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនប្រចាំទីក្រុង Quezon មុនការប្រកួតធំជ្រើសរើសម្ចាស់មកុដប្រចាំប្រទេស Miss Universe Philippines 2024 ។ ការបង្ហាញខ្លួនរបស់ស្រ្តីវ័យ៦៩ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។Miss Universo: quién es Jocelyn Cubales, abuela y de 69 años que aspira a Miss Filipinas – Telemundo New York (47)

ដូចដែលអ្នកតាមដានកម្មវិធី Miss Universe ជ្រាបមកហើយថា កាលពីខែកញ្ញា ឆ្នាំ២០២៣ ស្ថាប័ននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលបានប្រកាសតាមរយៈរឿង Instagram ដែលត្រូវបានផ្សព្វផ្សាយនៅលើ Profile ផ្លូវការរបស់ខ្លួនលែងកំណត់អាយុដើម្បីប្រកួតប្រជែងដណ្តើមមកុដ ខណៈកាលពីមុនបេក្ខភាពត្រូវមានអាយុពី១៨ ទៅ២៨ ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមបាន។ ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះបវរកញ្ញាទាំងអស់នៅទូទាំងពិភពលោក ចាប់ពីឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsAJtF3WZcZZNeXw47j_cPvTaV-qS6aIO-fN2XWwswJJZDOaT9mhl-_xSFm3WfiM-gwkaOkPR9PtFIg-Z2tQvQ1L3oCABK4-Q49N9uPKrPFxtbYuf0csTormo4a229cIBoyw3-0i1qRQXpsqnqO-2eumK1cKwuB2AoHsasZesarDwg56xUb1A8ZFzJjbg/s1166/416306230_10224876021436524_4140561659398908938_n.jpgស្របពេលដែលមានគោលការណ៍ថ្មីរបស់កម្មវិធី Miss Universe មិនកំណត់អាយុ ស្រី្តមានកូន ស្រ្តីកែភេទ អាចចូលប្រកួតបាន ស្រ្តីអាយុ៦៩ឆ្នាំម្នាក់មានឈ្មោះថា Jocelyn Cubales (ចូសេលីន គូបាលេស) បានសម្រេចចិត្តចូលប្រលងនៅប្រទេសរបស់ខ្លួនដើម្បីប្រាថ្នាចង់ក្លាយជាបេក្ខភាពម្នាក់ដោយមិនខ្វល់ពីការរិះគន់ទៅលើអាយុរបស់ខ្លួនឡើយ។
Jocelyn Cubales គឺជាម្តាយដែលមានកូនពីរនាក់ និងមានចៅពីរនាក់។ ស្រ្តីរូបនេះបានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមក្នុងកម្មវិធីប្រកួត Miss Universe Philippines Quezon City ដើម្បីជំរុញចិត្តស្ត្រីគ្រប់វ័យ ឱ្យបន្តក្ដីសុបិនរបស់ខ្លួន។ ស្រ្តីរូបនេះបានគូសបញ្ជាក់ថា៖ «ខ្ញុំចង់បង្ហាញពិភពលោកថាគ្មានអាយុណាដើម្បីបន្តក្តីសុបិនរបស់អ្នកទេ ស្ត្រីគ្រប់វ័យគឺស្អាត ឆ្លាត និងខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9Tic-41EmZVS8oHW-nocAEx6KyICm3jqRR6xXSGZFOlwxES5xs41SkThIKDfxABdBJN-i1mbWYC9vI-WrcTTgECM8bH8AxnOnq-qAga37Op-RRZFU-ssCO-MkhsxYTwup3_GXZ9g9qL2hWw6Ftt9fIBos0dOO8vKtA5N7hLJ4s1HVGwZrLRmP7KR0Yc/s1619/417711288_10224876022836559_6910820017610867179_n.jpgបេក្ខភាព MUPH-Quezon City រូបនេះជាម្ចាស់ក្រុមហ៊ុនធ្វើម្ហូបមួយ ហើយក៏ស្ម័គ្រចិត្តជាមួយអង្គការដែលជួយកុមារដែលខ្វះខាត។ អ្នកស្រីបាននិយាយថា «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនទីក្រុង Quezon។ វាគឺជាឱកាសមួយដើម្បីធ្វើឱ្យខ្លួនខ្ញុំស្គាល់ពិភពលោក និងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត»។

គួរបញ្ជាក់ថា Jocelyn Cubales គឺជាបេក្ខនារីជើងចាស់ ដោយបានឈ្នះពានសម្រស់ចំនួន ៥ មានដូចជា Mrs. Philippines Germany 2000, Mrs. Philippines for Mrs, Asia International 2014, Mrs. Asia International 2014, Mrs.Asia International Global 2014 និង Mrs. Ecotourism 2014។ នៅឆ្នាំ ២០១៧ នៅអាយុ ៦៣ ឆ្នាំអ្នកស្រីបានប្រកួតប្រជែងក្នុងកម្មវិធី Mrs. Mother of the Universe ខណៈដែលគូប្រជែងរបស់ខ្លួនមានអាយុពី ២៥ ទៅ ៤៥ឆ្នាំប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWdp6kZ3QxgDyb1HQ3YFSWJlaiEz_wKO2NVO-bxFq0ZXhBPqSg5i7bSo7fiGS5AVZNlO11h1BZpgMteLYIhG64ju9WzxPL-bwIjBjm4gt-IMcfxtPlVn5cF5E9lEnxrFp7WWhMDZkUei8i5ZvB9QRtskDwKplmfh3rnpTPzRk5IPHsmTzfjDimcnGpBRQ/s1480/image_2024-01-10_10-44-50.png