កាលពីពេលថ្មីៗនេះ សារព័ត៌មានប្រទេសថៃបានរាយការណ៍ថា ប៉ូលីសថៃគឺបានរកឃើញភស្តុតាងនិងចោទប្រកាន់ប្តីប្រពន្ធ១គូរ រស់នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ពីបទលាក់បាំងសាក.សពរបស់ក្មេងប្រុសទើបចេះដើរតេះតះ នៅក្នុងទូទឹកកក។
កាលពីថ្ងៃទី៧ ខែមករានេះ កាសែត Bangkok Post បានចុះផ្សាយថា មានប្តីប្រពន្ធជនជាតិថៃ១គូរ ដែលប្តីមានឈ្មោះថា Harnnarong Praiphanom និង ប្រពន្ធ Marisa Thong-iam ដោយអ្នកទាំង២មិនបានរាយការណ៍អំពីការស្លា.ប់របស់កុមារទៅកាន់ប៉ូលីសនោះទេ។
តាមការចុះផ្សាយក៏បានឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះមិនមែនជាឪពុកម្តាយបង្កើតរបស់កុមារ២ខួបនេះទេ ដោយពួកគេបានយកក្មេងនោះមកចិញ្ចឹមព្រោះថាឪពុកម្តាយបង្កើតរបស់ក្មេងត្រូវជាមិត្តភក្តិខ្លួន ហើយថែមជាអ្នកញៀនថ្នាំទៀតផង ទើបពួកគាត់សម្រេចចិត្តយកមកចិញ្ចឹមជំនួស។
ប្ដីប្រពន្ធមួយគូរនេះបាននិយាយថា ក្មេងប្រុសស្លា.ប់ដោយសារតែស្លាក់បាយដំណើប ធ្វើឲ្យស្អិតស្ទះបំពង់ខ្យល់។ ការអះអាងនេះក៏ត្រូវបានស្របជាមួយនឹងការបញ្ជាក់ដោយលទ្ធផលធ្វើកោសល្យវិច័យកាលពីថ្ងៃទី ៧ ខែមករាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ម្តាយមីងម្នាក់ទៀតរបស់ក្មេងប្រុសបាននិយាយថា នាងមិនជឿថាក្មួយខ្លួនស្លា.ប់ព្រោះតែស្លាក់បាយដំណើបនោះទេ ដោយហេតុថាបានប្រទះឃើញមានស្នាមជាំជាច្រើននៅលើដៃ និងជើងរបស់ក្មេងប្រុស។
Marisa ដែលត្រូវជាម្តាយចិញ្ចឹមនោះបានរៀបរាប់ថា កាលពីថ្ងៃទី២ មករា នាងនិងកូនបានដេកនៅក្បែរគ្នា ខណៈពេលនោះនាងបានឃើញថា ដៃនិងមាត់របស់កូនពោរពេញដោយបាយដំណើបទៅហើយ។
បន្ទាប់ពីក្មេងប្រុសនោះបានបាត់បង់ជី.វិតហើយ ប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តដាក់កូននៅក្នុងថង់មួយ ដោយសារតែពួកគេខ្លាចមិនហ៊ានសារភាពទៅកាន់ប៉ូលីស។ ជាចុងក្រោយក៏បានយកសាកសពក្មេងប្រុសទៅដាក់ក្នុងទូរទឹកកកបែបនេះតែម្តងទៅ៕










