បរទេស៖ ក្មេងប្រុសជនជាតិចិនអាយុ ៩ ឆ្នាំម្នាក់មានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំ ដោយគ្រូពេទ្យបាននិយាយថា មូលហេតុដែលបណ្តាលឱ្យមានគ្រួសក្នុងតម្រង់នោមបែបនេះ គឺមកពីទម្លាប់នៃការញ៉ាំជាតិកាល់ស្យូមច្រើនពេក។

នៅថ្ងៃទី៩ ខែមករា យោងតាមប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ថា ករណីកុមារដែលមានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំគឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនសមរម្យនិងមានជាតិកាល់ស្យូមលើសកំណត់។ ទាក់ទងនឹងអាហារ ការទទួលទានវីតាមីនច្រើនមិនប្រាកដថាល្អសម្រាប់សុខភាពឡើយ ម្យ៉ាងវិញទៀតបើយើងទទួលទានលើសកម្រិត វានឹងជះឥទ្ធិពលអាក្រក់ដល់រាងកាយធ្វើឱ្យយើងត្រូវចំណាយប្រាក់ដ៏ច្រើនក្នុងការព្យាបាល។

នេះបើយោងតាមសមាគមវេជ្ជសាស្ត្រស្ត្រីនៅប្រទេសចិន បានចេញផ្សាយរូបភាពនៃការវះកាត់គ្រួសក្នុងតម្រងនោមពីអ្នកជំងឺម្នាក់អាយុ ៩ ឆ្នាំនៅមន្ទីរពេទ្យក្នុងទីក្រុង Tianjin បានឱ្យដឹងថា កុមារនោះគឺមានការឈឺចាប់ខ្លាំងនៅតំបន់ក្រលៀន។ ហើយគ្រូពេទ្យបានរកឃើញថា មានដុំថ្មតូចៗជាច្រើននៅក្នុងក្រលៀន នៅក្នុងឆ្អឹងអាងត្រគាក ដោយហេតុផលនេះ គ្រូពេទ្យបានធ្វើការវះកាត់ និងរកឃើញថាកុមារនោះមានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំ។

ដំណឹងនេះធ្វើឱ្យម្តាយរបស់កុមារនោះមានការតក់ស្លុតយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកុមារវ័យ ៩ ឆ្នាំនោះបានធូរស្បើយពីការវះកាត់ហើយ ប៉ុន្តែមិនទាន់ចេញពីមន្ទីពេទ្យទេ ដោយត្រូវព្យាបាលរយៈពេល ២ បន្ថែមទៀត។ ទោះជាយ៉ាងណា បន្ទាប់ពីធូរស្បើយ គ្រូពេទ្យបានប្រាប់ម្តាយរបស់ក្មេងប្រុសនោះឱ្យកាត់បន្ថយអាហារដែលមិនមានសុខភាពល្អដូចជា មាន់បំពង ដំឡូងបំពង ហតដក ក៏ដូចជាភេសជ្ជៈផ្សេងៗ និងអាហារដែលមានជាតិកាល់ស្យូមចូលទៅក្នុងរបបអាហាររបស់កូន រួមទាំងណែនាំកុមារផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់៕