ថ្មីៗនេះមហាជនបានរិះគន់យ៉ាងខ្លាំងចំពោះការធ្វើទីផ្សារផ្សព្វផ្សាយស្រាបៀរដោយយកយុវជនយុវនារីប៉ុន្មានរូបអកស្រាបៀរនៅកណ្តាលឆាក ខណៈបុគ្គលល្បីៗក៏បានចេញមុខរិះគន់នូវទង្វើនេះដូចគ្នា។ ស្របពេលមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រសួងព័ត៌មានបានចេញសេចក្តីក្រើនរលឹកជាថ្មី និងព្រមានបញ្ឈប់ផ្សាយស្តតពាណិជ្ជកម្មគ្រឿងស្រវឹងករណីមិនគោរពតាមគោលការណ៍ក្រមប្រតិបត្តិសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។May be an image of 5 people and text

តាមសេចក្តីប្រកាសរបស់ក្រសួងនៅថ្ងៃទី៨ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។ ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។ ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬ – ពិសាដោយការទទួលខុសត្រូវ»។រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា ត្រូវដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០, ៩០ និងជាប្រពន្ធ័ ...

ចំពោះពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្របដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាននឹង បញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្នុងនោះដែរក្រសួងព័ត៌មានបានលើកឡើងទៀតថា បច្ចុប្បន្ននេះមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZdQXcF64dKtm1eFiyoEIEHLI_xDX14sFe9JIByyx5Ghye2iKvhmkrE-JJa3gXeFu-_M0N-wacaILkoD2B8HSwAWONgXQVZx0cEoxmwonKW13XNT1BoZPOZnT98YU-s2MUlHP8wTJw7pmczglj0bDuxGOOG3ZDSCvTeb5F1OWD4jdBJLYUJHiYOGpp8k/s1280/1%20(11).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNeswTFNzOvn2qgJZYrgZBBQarnpEvh76QiyQqzKZP0U5MLI1BvVRwx7ki_C0iRdqWSe2rzfkcfUWaFgwpFfxlZtqGdZyIjLignKYq5UBYf8_5IlzWZ0ko3EDYMykSzNYF591W0d4-PjS2oEJY_0sJ_E39elKP9a3IqKtaVIwHbvKWdEMhCpwpUzXQWtQ/s1280/2%20(12).jpg