ប្រទេសជប៉ុន៖ ក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិតជប៉ុនមួយបានរៀបចំពិធីបុណ្យសពសម្រាប់សត្វល្អិតដែលខ្លួនធ្លាប់យកទៅសាកល្បង ដើម្បីគោរពបូជា បន្ទាប់ពីបានប្រើសត្វទាំងនេះពិសោធន៍ក្នុងការផលិតថ្នាំ។

យោងតាមគេទំព័រអន្តរជាតិ Audiity Central ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមករាថា ក្រុមហ៊ុន Earth Corporation ដែលជាក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិតរបស់ជប៉ុន បានរៀបចំពិធីកាន់ទុក្ខសត្វល្អិត នៅខាងក្នុងប្រាសាទ Myadoji នៃទីក្រុង Ako ដើម្បីគោរពដល់ការលះបង់របស់សត្វល្អិតដែលក្រុមហ៊ុនធ្លាប់យកទៅពិសោធន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8CMV3cFEbxVLfL8cMd52332NJjnbX3ymC2GuleI1NEUB4JOyhnTV4cTFa7M6GP-O8yeP3moFjJ3KqMivG5zgDm-HbaCCnX96H0kJLRZ7yD68-o4cGNE8_LDyDAuMGOaL-Pzj1M3DefVFFIHOH6eMhLCyNV7TCrHpAcfD7jvEV544Cauyp9rpyuWVfmhg/s640/insect-celebration.webp

នៅក្នុងកម្មពិធីនោះដែរ បុគ្គលិកក្រុមហ៊ុនជាង ៦០ នាក់បានចូលរួមក្នុងពិធីនេះ ដោយមានការតាំងរូបភាពសត្វល្អិតជាច្រើនប្រភេទដូចជា សត្វកន្លាត មូស រុយ កណ្តុរ ជាដើម ហើយក៏មានព្រះសង្ឃ តាវ ចូលរួមពិធីផងដែរ។Discoveries at the Bug Lab (U.S. National Park Service)

លោក Tomihiro Kobori ប្រធានក្រុមហ៊ុន Earth បាននិយាយថា មូលហេតុដែលគាត់ប្រារព្ធពិធីនេះគឺដោយសារ មនុស្សជាច្រើនមិនអើពើនឹងការលះបង់របស់សត្វល្អិតរាប់ពាន់ក្បាល ដោយមិនដឹងពីតម្លៃនៃការលះបង់សម្រាប់វិទ្យាសាស្ត្រ លោកសង្ឃឹមថាពិធីបុណ្យសពនេះនឹងជួយឱ្យបុគ្គលិក រួមទាំងមនុស្សជាច្រើនមើលឃើញពីតម្លៃសត្វល្អិតក្នុងផ្នែកនោះ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនកំពុងបង្កាត់ពូជសត្វកន្លាតរាប់លានក្បាល និងរុយ ១០០ លានក្បាលបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងការសាកល្បងថ្នាំសំលាប់សត្វល្អិត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិតនេះ ធ្លាប់បានប្រារព្ធពិធីបុណ្យសពជារៀងរាល់ឆ្នាំផងដែរ ហើយការធ្វើបែបនេះគឺជាង ៤០ ឆ្នាំមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmjO9Wcr2sasN5O8LO6mVuG8VuZtANpX0iKf5lzm7RDeQ5ZxIscLzzKw1l3ohLRBjOefMbVhqE2v2J0tvd-nhk8b8YAf1YtmCJFdMzg6zMxfnvSMTSQZSOH4LC_4cc_tfB7QKiJTR7_kjE1KT7ILucqDPFkAB2oyxaOcYDSLKwaEnsaqQwBQzJUiokMsE/s750/cockrach.jpg