បរទេស៖ ប្រជាជនម៉ាឡេស៊ីមិនពេញចិត្តជាខ្លាំង ក្រោយឃើញស្លាកលេខរថយន្តពីប្រទេសថៃ ឆ្លងកាត់ព្រំដែនដើម្បីបំពេញសាំង ៩៥ ដែលជាប្រភេទសាំងធម្មតា ដោយអំពាវនាវដល់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Anwar Ibrahim ឱ្យពន្លឿនបញ្ហានេះ ព្រោះខ្លាចគេយកចំណេញក្នុងសេដ្ឋកិច្ច។

យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមករាថា ជនជាតិម៉ាឡេស៊ីបានបញ្ចេញភស្តុតាងរូបថតរថយន្តមកពីប្រទេសថៃដែលមានឈ្មោះថា Surat Thani បានទៅចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ Petronas ក្នុងទីក្រុង Rawang រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ធ្វើឱ្យប្រជាជនម៉ាឡេស៊ីមិនពេញចិត្ត និងបានចេញមកបញ្ចេញមតិយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍នេះ។

ពួកគេក៏បានដាក់ពាក្យបណ្ដឹងទៅនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Anwar Ibrahim រួមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ច Rafizi Ramli ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ លើសពីនេះ យោងតាម Twitter MALAYSIA Most Viral បានឱ្យដឹងទៀតថា មានឡានមួយគ្រឿងមកពីប្រទេសថៃឆ្លងកាត់ព្រំដែនដើម្បីចាក់សាំងធម្មតា ដោយមាននារីវ័យក្មេងម្នាក់ដែលគេជឿថាជាជនជាតិថៃឈរក្បែរឡាន និងបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈដែលបានមកជួយបំពេញសាំង ក៏ត្រូវបានបញ្ជាក់នៅក្នុងប្រកាសនេះផងដែរ។ชาวมาเลย์ฉุนจัด เจอคนไทยข้ามแดน เติมเบนซิน 95 ลั่น จ่อฟ้องนายก "อันวาร์" |  Thaiger ข่าวไทย

ទោះជាយ៉ាងណាក៏ដោយរថយន្តដែលមានស្លាកលេខបរទេស ឆ្លងកាត់ព្រំដែននោះគឺមិនអាចចាក់សាំងធម្មតា បាននោះទេ។ ដូច្នេះពួកគេត្រូវតែបំពេញសាំងស៊ុបពែ ប៉ុណ្ណោះដោយសាររថយន្តនោះមានស្លាកលេខបរទេស និងមិនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល។ ចំណែកឯប្រេងសាំងធម្មតា គឺត្រូវបានគេចាត់ទុកថាជាប្រេងដែលគាំទ្រដោយរដ្ឋាភិបាល ដោយសារវាមានតម្លៃថោក ហើយចាក់បានតែប្រជាជនម៉ាឡេស៊ីតែប៉ុណ្ណោះ។

បច្ចុប្បន្នតម្លៃសាំង ៩៥ ដែលជាប្រភេទសាំងធម្មតានៅប្រទេសម៉ាឡេស៊ីគឺ ២,០៥ រីងហ្គីតក្នុងមួយលីត្រ (ប្រមាណ ១,៧០០ រៀល) រីឯសាំង ៩៧ វិញដែលជាសាំងស៊ុបពែគឺ (ប្រហែល ៣,០០០ រៀលក្នុងមួយលីត្រ) ចំណែកប្រេងម៉ាស៊ូតមានតម្លៃ ២,១៥ រីងហ្គីតក្នុងមួយលីត្រ (ប្រហែល ១,៩០០ រៀល)។
គួរបញ្ជាក់ដែរថា បន្ទាប់ពី Twitter ខាងលើបានបង្ហោះចែកចាយព័ត៌មាននេះ ប្រជាជនម៉ាឡេស៊ី បានចូលមកបញ្ចេញមតិរិះគន់យ៉ាងក្តៅគគុក អំពីភាពមិនសមរម្យនៃរថយន្តដែលមានស្លាកលេខថៃ ចាក់សាំងធម្មតាពេញក្នុងប្រទេសម៉ាឡេស៊ី។

ដោយពួកគេបាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់ ព្រោះគេយកចំណេញក្នុងសេដ្ឋកិច្ចរបស់យើង។ អ្នកខ្លះក៏ខំមិនថា សូមចាត់វិធានការតឹងរឹង និងចែករំលែកបទប្បញ្ញត្តិជាមួយស្ថានីយ៍ប្រេងឥន្ធនៈនៅគ្រប់ទីកន្លែង។ អ្នកខ្លះទៀតក៏ខំមិនថា ហេតុអ្វីនិយោជកមិនពន្យល់ថាអ្នកណាអាចបំពេញប្រេងសាំងធម្មតា? រីឯអ្នកផ្សេងទៀតក៏ខំមិនថា ហេតុការណ៍នេះ តើអាចប្ដឹងនិងកាត់ទោសម្ចាស់ស្ថានីយសាំងបានដែរឬទេ?ชาวมาเลย์ฉุนจัด เจอคนไทยข้ามแดน เติมเบนซิน 95 ลั่น จ่อฟ้องนายก "อันวาร์" |  Thaiger ข่าวไทย