នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានកោះហៅម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទងនឹងករណីបង្ហោះវីដេអូឃ្លីបប្រាសាទអង្គរវត្ត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានធ្វើការពិន័យជាទឹកប្រាក់៧.៥លានដុង(ប្រមាណជា៣០០ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIefuITK85G5BU9pQOjuRPguZ_9iNTOfK5J1ryf1_x3rttvDgGh-r8HjlrcuovE3uwTuKbmJut87-plO1KGYm6_0pZuuoD9n4QrmPguBLDxSPU46UZflw5145kuQEZNGfGaffZKl07UVw_tRcW-afGuUJv4BmK6rHZQALfOJDKBC5sv_a4-5I2uI1EBE/s660/ezgif.com-webp-to-jpg-converter.jpg

ការពិន័យនេះ ផ្អែកទៅតាមអនុក្រឹត្យលេខ ១៥/២០២០ របស់រដ្ឋាភិបាលវៀតណាម ដែលម្ចាស់គណីនេះត្រូវជាប់ចោទពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZ7E-MSmX10hZhR1qe4MGGK54POTSSDjnnnMdyOrDst-arAad8Ve9-7lI7s368qtKbMDGZavWI8TPUG8EVQaxKzJUlEEJeuOk0AmPGaqr9hQGraYA2ToL5gnIFTbHdIF6CUo1I-fbix1aUSfPI5OkUE6fSFH1RX3IoMqlGck7wNgFa9lh17lMIBlcwdg/s541/Screenshot%202023-11-11%20145831.pngគួរបញ្ជាក់ផងដែរថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូឃ្លីបបង្ហាញសកម្មភាពនៅប្រាសាទអង្គរវត្ត ដោយបានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលមិនមែនជាសំលៀកបំពាក់ប្រពៃណីខ្មែរ និងបានបញ្ចូលរូបភាពទង់ជាតិ និងរូបព្រះមហាក្សត្រថៃ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសប្រាសាទអង្គរវត្ត និងពលរដ្ឋខ្មែរជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8BALsF4AKGpcUNcidbEzRDLTYQpvm2Kys-Gz1xCUZyQs-fhvqrjGTIX3B2JEJZZtIsXXVgOldUWTvHviRQBSvKeYVAmM4LaK-rLGvMHkwqk8_1-KIMb7X2IQLc3tz2AemNPQFTu28AW_DF_0vkFxqhszAu9bZLJPObuVKnqvBHjHyBDKH8PcWVRaJ6o/s451/Screenshot%202023-11-11%20145811.png