កន្លាត គឺជាសត្វដែលបង្កើតភាពរំខាន និងកខ្វក់គួរឱ្យស្អប់ខ្ពើម ជាពិសេសមនុស្សមួយចំនួនតែងតែព្យាយាមកម្ចាត់វាដោយប្រើវិធីផ្សេងៗដូចជា ការបុក ឬការជាន់ ដែលអាចបណ្តាលឱ្យមេរោគដែលមាននៅក្នុងខ្លួនរបស់សត្វកន្លាតរីករាលដាលចូលទៅក្នុងប្រព័ន្ធដង្ហើមរបស់មនុស្ស ។

ដូច្នេះអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការកម្ចាត់សត្វកន្លាតអាចបណ្តាលឱ្យមានការរីករាលដាលនៃមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើងបាន ព្រោះសត្វកន្លាតមានសមត្ថភាពផ្ទុកមេរោគជាច្រើនដូចជា៖ គ្រុនពោះវៀន រាគ ជំងឺឆ្លងនៃបំពង់បង្ហូរនោម ពងបែកលើស្បែក ជំងឺនៃប្រព័ន្ធរំលាយអាហារ ការពុលអាហារ និងជំងឺគ្រុនពោះវៀនជាដើម។How To Kill Roaches: Everything You Need To Know (By a Pest Pro)

លើសពីនេះសត្វកន្លាតក៏មានដង្កូវប៉ារ៉ាស៊ីត និងជាសំបុកសម្រាប់ប្រមូលជំងឺដូចជា ដង្កូវនាងទំពក់ ដង្កូវមូល ដង្កូវតឿ ដង្កូវទឹកឈាម ដែលពួកវាមានប៉ារ៉ាស៊ីត ១២ ប្រភេទដែលអាចចេញមកតាមរយៈតំណក់កន្លាត។ សត្វកន្លាតក៏មានផ្សិត ២ ប្រភេទដែលអាចបង្កជំងឺផ្លូវដង្ហើម និងជំងឺស្បែកដល់មនុស្សយើងផងដែរ ហើយវាក៏ជាមេរោគ ដែលអាចធ្វើឱ្យមនុស្សមានជំងឺរលាកថ្លើមបានទៀតផង។Blog - Everything You Didn't Want to Know About the Cockroaches in Sumter

សត្វកន្លាតមានប្រូតូហ្សូ ដែលបណ្តាលឱ្យមានពិការភាពពីកំណើតនៅក្នុងទារក ហើយវាក៏ជាមូលហេតុនៃជំងឺរាគរូសផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីការពារ និងកំចាត់សត្វកន្លាតប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព គឺត្រូវការសម្អាតផ្ទះឱ្យស្អាត បិទធុងសំរាម និងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក៏ដូចជាប្រើប្រាស់អន្ទាក់សត្វល្អិត រួមទាំងការប្រើប្រាស់សារធាតុគីមីដែលមានលក្ខណៈសម្បត្តិការពារសត្វល្អិតជាដើម៕Five Quick Tips To Keep Dangerous Cockroaches Out Of Your Jasper Home |  Action Pest Control