តម្លៃមាសនៅឆ្នាំ ២០២៤ នេះអាចបង្កើតកំណត់ត្រាថ្មីមួយ ដោយសារសហរដ្ឋអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ ភូមិសាស្ត្រនយោបាយ ហើយធនាគារកណ្តាលនៅតែបន្តទិញ។
យោងតាមគេហទំព័រអន្តរជាតិ Reuters បានឱ្យដឹងថា ការបិទវគ្គជួញដូរចុងក្រោយនៃឆ្នាំ២០២៣ តម្លៃមាសនៅលើពិភពលោក បានធ្លាក់ចុះ ៤ ដុល្លារ មកត្រឹម ២,០៦២ ដុល្លារអាមេរិកក្នុងមួយអោន។ ទោះយ៉ាងណាក៏ដោយ សម្រាប់ពេញមួយឆ្នាំ តម្លៃនៅតែកើនឡើង ១៣% ដែលជាឆ្នាំដ៏ល្អបំផុតចាប់តាំងពីឆ្នាំ ២០២០។
លោក Olen Hansen អ្នកវិភាគនៅធនាគារ Saxo Bank បាននិយាយថា “បន្ទាប់ពីឆ្នាំ ២០២៣ ដ៏គួរឱ្យរំភើបមួយដែលមិននឹកស្មានដល់ យើងក៏បានព្យាករណ៍ថានិន្នាការនេះនឹងកើនឡើងបន្តដល់ឆ្នាំ ២០២៤ ដោយសារតែមានកម្លាំងទិញនៃមូលនិធិវិនិយោគ និងធនាគារកណ្តាល”។ បច្ចុប្បន្នតម្លៃមាសពិភពលោកគឺមានការប្រែប្រួលជាច្រើន កាលពីដើឆ្នាំ ២០២៣ តម្លៃកើនឡើងដោយសារវិបត្តិធនាគារក្នុងស្រុកនៅអាមេរិក ប៉ុន្តែមកដល់ខែតុលាតម្លៃមាសក៏បានធ្លាក់ចុះវិញ។![]()
នេះបើតាមការស្ទង់មតិរបស់ Reuters ក៏បានរកឃើញដែរថាតម្លៃមាសជាមធ្យមក្នុងឆ្នាំ ២០២៤ គឺត្រឹមតែ ១,៩៨៦ ដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន JP Morgan ព្យាករណ៍ថាតម្លៃមាសនឹង “កើនឡើង” នៅពាក់កណ្តាលឆ្នាំ ២០២៤ នេះដែលអាចឈានដល់ ២,៣០០ ដុល្លារ ដោយសារការរំពឹងទុកនៃអត្រាការប្រាក់កាត់បន្ថយ។ UBS ក៏ជឿជាក់ដែរថាតម្លៃនឹងឡើងដល់ ២,១៥០ ដុល្លារនៅចុងឆ្នាំនេះ ប្រសិនបើប្រទេសនានាពិតជាកាត់បន្ថយអត្រាការប្រាក់មែន។
ដូច្នេះហើយ នៅក្នុងរបាយការណ៍ទស្សនវិស័យឆ្នាំ ២០២៤ ក្រុមប្រឹក្សាមាសពិភពលោក (WGC) ក៏បានព្យាករណ៍ដែរថា ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ ៧៥-១០០ ពិន្ទុមូលដ្ឋាន (០.៧៥-១%) តម្លៃមាសនឹងកើនឡើង ៤% ។ ដោយអ្នកវិភាគជឿជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ា អស្ថិរភាពពីការបោះឆ្នោតក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅឆ្នាំនេះ និងអំណាចទិញរបស់ធនាគារកណ្តាលដែលដឹកនាំដោយប្រទេសចិននឹងទាញការធ្លាក់ចុះតម្រូវការជម្រកនៅឆ្នាំនេះឱ្យកើនឡើងខ្ពស់។
ជាពិសេសនៅក្នុងប្រទេសចិន ដែលជាទីផ្សារប្រើប្រាស់មាសឈានមុខគេរបស់ពិភពលោក ក្រុមហ៊ុន Heaeus Metals ជឿជាក់ថា តម្រូវការគ្រឿងអលង្ការមាសនៅទីនេះកំពុងកើនឡើងនៅឆ្នាំនេះ ដោយសារគោលនយោបាយជំរុញទឹកចិត្តពីអាជ្ញាធរ។
ទោះយ៉ាងណាក៏ដោយ “តម្លៃនៅតែអាចធ្លាក់ចុះប្រសិនបើអតិផរណាកើនឡើងម្តងទៀតដោយបង្ខំឱ្យ Fed បោះបង់ចោលនូវចេតនារបស់ខ្លួនក្នុងការផ្លាស់ប្តូរទិសដៅគោលនយោបាយ”។ ក្រៅពីនេះ ប្រសិនបើអតិផរណាត្រជាក់លឿនជាងអត្រាដែល Fed កាត់បន្ថយអត្រាការប្រាក់ សេដ្ឋកិច្ចក៏នឹងធ្លាក់ចុះផងដែរ ដោយកាត់បន្ថយតម្រូវការទិញមាស៕










