នាក្នុងឱកាសជួបពិភាក្សាការងារ ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ បានលើកជាសំណើចំនួន២ ឱ្យរដ្ឋបាលខេត្តជួយពិនិត្យ និងកែសម្រួល ដែលរួមមាន៖
• ស្នើឱ្យរដ្ឋបាលខេត្តជួយពិនិត្យទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានដែលមានតម្លៃខ្ពស់ និងស្នើសុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រង់ចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរង់ចាំចូលទៅដឹកភ្ញៀវកុំឱ្យគិតថ្លៃម្តងទៀត និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ
• សំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់/local-21/5f2cdedf7ce99_1596776100_medium.jpg)
ជុំវិញការលើកជាសំណើនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា៖”រាល់សំណើ និងសំណូមពរ ដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច”៕
![]()










