ពេជ្រ សូលីកា អ្នកជាតារាចម្រៀងល្បីឈ្មោះមួយរូបបានធ្វើឱ្យអ្នកគាំទ្របង្ហាញភាពងឿងឆ្ងល់យ៉ាងខ្លាំងបន្ទាប់ពីបង្ហោះសំណេរនៅលើបណ្តាញសង្គមក្រោយពីមានអ្នកនិយាយខូយមាត់ពីនាង ខណៈ ពេជ្រ សូលីកា ថាពេលមានពេលនឹង Live បកស្រាយជូនទស្សនិកជន។May be an image of 1 person

នៅយប់ថ្ងៃទី២ មករា ម្ចាស់បទ «ឬគិតថារូបអូនមិនចេះយំ» បានបង្ហោះនៅលើបណ្តាញសង្គមថា «ឃើញថាមានការសង្ស័យ ឆ្ងល់ និងសួរនាំ នាងខ្ញុំច្រើន ចំពោះការប្រ……មួយនោះពេលទំនេរនាងខ្ញុំនឹង Live សរុប ជូន»។ បញ្ជាក់ជូនអ្នកគាំទ្រត្រឹមនេះបានធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយអ្នកលេងបណ្តាញសង្គមក៏បានចូលទៅខម្មិនតាមការយល់ឃើញរបស់ពួកគេ។May be an image of 1 person

ទន្ទឹមនឹងប្រយោគខាងលើនេះ ពេជ្រ សូលីកា ក៏បានបន្ថែមនៅក្នុងខម្មិនថា «កន្លែងការងារណា ធ្លាប់ឱ្យតម្លៃយើង យើងនឹងដើរចេញដោយស្ងៀមស្ងាត់
តែបើយើងស្ងាត់ហើយ គេនៅតែខូចមាត់ពីយើងទៀត ចឹងយើងកុំស្ងាត់ ព្រោះបណ្ដោយយូរទៅមិនបានខូចឈ្មោះយើងអស់ទទេៗ»។ អ្នកចម្រៀងរូបនេះបញ្ជាក់ទៀតថា «រឿងខ្លះបងប្អូនខ្លះតាមអត់ទាន់ទេ ព្រោះរឿងខ្លះគេមិនដែលបញ្ចេញ»។May be an image of 1 person

ក្រោយពីបង្ហើបប្រយោគខាងលើនេះហើយអ្នកគាំទ្រក៏ផ្ទុះការសង្ស័យថាទំនងជា ពេជ្រ សូលីកា ចង់និយាយពីការងារចាស់របស់ខ្លួនក្នុងកម្មវិធីប្រលងមួយដែលមាននាងធ្វើជាគណៈកម្មការមួយរូប ខណៈកម្មវិធីនោះក៏បានប្រកាសគណៈកម្មការចាស់ពីររូបនៅដដែល ប៉ុន្តែគណៈកម្មការស្រីទំនងជាផ្លាស់ប្តូរថ្មី មិនមែនជា ពេជ្រ សូលីកា ឡើយ។May be an image of 1 person

ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់ទស្សនិកជនមួយចំនួនប៉ុណ្ណោះ ខណៈ ពេជ្រ សូលីកា មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេដូចដែលបញ្ជាក់ជូនអ្នកគាំទ្រ ពេលទំនេរនាងនឹង Live បកស្រាយលាងភាពស្អាតស្អំរបស់ខ្លួនកុំឱ្យនាងខូចឈ្មោះតទៀត។

គួរបញ្ជាក់ថាបច្ចុប្បន្ន ពេជ្រ សូលីកា បានក្តោបឱកាសការងារសិល្បៈគួរឱ្យកត់សម្គាល់លេចមុខតាមកម្មវិធីនានា និងតំណែងជាទូតសុឆន្ទៈផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sXBAwjQdTN-dAitiI2ikHGze1YzNOf0ROMaoJzAjcqRULBKLRl0nI62cj64nEihikAm7vh3Q0BilarJiNb62m9z9Bw7FZJ4pky7JyWsJE1j-iONC-AEZL3m0XutGZzRRtLMQOsbmyoaJj-MCJxjRK4KPnbutD1UIvcCkzvKhpzmDo-WGBtFrv7Mj-Zs/s1105/photo_2024-01-03_15-52-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-YcSq79QNGz42IHw5h0vZJykHcXA9xKRMmvysKzTXMu7piJaUz4Q9lWRUt4eynsC-u0KxbHsuIj9xEt0pWvThhmLFgJLsJrZXFCSRtnHiUF46fRSzXgq5TyUcP2AJA6NDeHj05wPoi1Skw9muZWrqwh1E61gI0gCy42JC0PaFgUt92oEWzwNyEqNOhtg/s1280/photo_2024-01-03_15-52-20%20(2).jpg