ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា ជនជាតិថៃធ្វើដំណើរទៅប្រទេសចិន នឹងពុំចាំបាច់ស្នើសុំទិដ្ឋាការទៀតទេ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ក្រោយពីប្រទេសទាំងពីរបានចរចាគ្នាជាបន្តបន្ទាប់ ។ ប្រទេសថៃចាត់ទុកថា វាជាការផ្តល់សារៈសំខាន់សម្រាប់លិខិតឆ្លងដែនរបស់ថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។Xi meets Thai PM, pledging to add new dimensions to family-like bilateral  relations-Xinhua

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានលើកឡើងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អំពីការលើកលែងទិដ្ឋាការសម្រាប់ជនជាតិថៃធ្វើដំណើរទៅប្រទេសចិនថា មុននេះ ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកប្រទេសថៃ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុនេះ រយៈពេលលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនជិតផុតកំណត់ហើយ ។ ប៉ុន្តែរដ្ឋាភិបាលចង់លើកកម្ពស់សារៈសំខាន់នៃលិខិតឆ្លងដែនថៃ ហើយវិធីល្អបំផុត គឺត្រូវលុបចោលការស្នើសុំទិដ្ឋាការរបស់ប្រទេសទាំងពីរ ។Thailand expects Chinese visitors during Lunar New Year festival | World |  Vietnam+ (VietnamPlus)

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «កាលពីជាង១ខែមុន ប្រទេសចិនបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីប្រទេសចំនួន៥ ដែលពុំទាន់មានប្រទេសថៃទេ ហើយពេលនោះ ខ្ញុំមិនចង់និយាយទេ ពីព្រោះយើងកំពុងតែជជែកគ្នា ។ ប៉ុន្តែពេលនេះ យើងមានដំណឹងល្អ ដោយប្រទេសចិននឹងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរថៃជាអចិន្ត្រៃយ៍ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។ នេះបង្ហាញឱ្យឃើញថា ប្រទេសទាំងពីរពុំចាំបាច់មានទិដ្ឋាការដូចមុនទៀតទេ ហើយវាជាការលើកកម្ពស់សារៈសំខាន់នៃលិខិតឆ្លងដែនថៃ និងជួយសម្រួលដល់ភ្ញៀវទេសចរដែលចង់មកកម្សាន្តនៅប្រទេសទាំងពីរ» ។Chinese tourists get VIP welcome as Thai visa waiver programme begins |  Reuters

លោកនាយករដ្ឋមន្ត្រីថៃបន្តថា លោកបានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធដើម្បីប្រកាសថា ថៃបានត្រៀមខ្លួនរួចហើយក្នុងការបើកប្រទេសទទួលភ្ញៀវទេសចរបរទេស ហើយប្រទេសថៃនឹងរួមគ្នាមើលថែភ្ញៀវទេសចរចិន និងថៃឱ្យបានល្អ ។ ហេតុនេះ វិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនអាចជួយជំរុញដល់សេដ្ឋកិច្ចថៃមួយផ្នែក ៕