បរទេស៖ រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិកគឺ Maine និង Colorado បានសម្រេចដកលោក Donald Trump ចេញពីសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់បានចូលរួមញុះញង់ឱ្យមានការបះបោរព័ត៌មានមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។U.S. Maine disqualifies Trump from presidential primary ballot, Colorado  puts him back

យោងតាមគេហទំព័រអន្តរជាតិ Washington Post ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូថា អតីតប្រធានាធីបតីអាមេរិក Donald Trump នឹងមិនអាចឈរឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋ Maine និង Colorado បានឡើយ។ ដោយអគ្គលេខាធិការនៃរដ្ឋទាំងពីរ បានសន្និដ្ឋានថា លោក Trump បានញុះញង់ឱ្យមានការបះបោរដោយការផ្សព្វផ្សាយការអះអាងមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។Maine becomes second state to disqualify Trump from presidential primary  ballot – Euractiv

ហេតុនេះហើយ អគ្គលេខាធិការនៃរដ្ឋ Maine និង Colorado ក៏បានសម្រេចចិត្តដកឈ្មោះលោក Trump ចេញពីសន្លឹកឆ្នោតក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់ “អសមត្ថភាព”។ ការសម្រេចចិត្តនេះ បានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោក Trump ក្នុងការប្រជែងតំណែងសម្រាប់សេតវិមានក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ និងដាក់សម្ពាធបន្ថែមទៀតលើតុលាការកំពូលរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយសំណួរអំពីសិទ្ធិទទួលបានអតីតប្រធានាធិបតីទូទាំងប្រទេស។Maine bars Trump from state's 2024 presidential primary ballot

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ ក្នុងការដកបេក្ខជនប្រធានាធិបតីចេញពីសន្លឹកឆ្នោតក្រោមឃ្លានៃការបះបោររបស់រដ្ឋធម្មនុញ្ញ។ បច្ចុប្បន្នសំណុំរឿងរបសរដ្ឋទាំងពីរត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ហើយលោក Trump បាននិយាយថា លោកក៏នឹងប្តឹងបន្តទៅវិញចំពោះការសម្រេចចិត្តរបស់រដ្ឋទាំងពីរនេះ៕