ផលិតកម្ម YG Entertainment បានបញ្ជាក់ថាសមាជិកទាំង៤នាក់របស់ក្រុម BLACKPINK រួមមានJennie, Lisa , Rosé និង Jisoo សម្រេចចិត្តមិនបន្តកុងត្រាក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយក្នុងសកម្មភាពទោលឡើយ ពួកគេចុះកុងត្រាជាមួយក្រុមហ៊ុនតែចំពោះសកម្មភាពជាក្រុមប៉ុណ្ណោះ។BLACKPINK: Times the K-Pop Group Made History – Billboard

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលបានចែកចាយនៅថ្ងៃទី២៩ ខែធ្នូ ក្រុមហ៊ុនយក្សនេះបានសរសេរថា «សួស្តី នេះគឺជា YG Entertainment ! ថ្មីៗនេះ យើងបានចុះហត្ថលេខាបន្តកុងត្រាសម្រាប់សកម្មភាពក្រុមរបស់ BLACKPINK។ យើងក៏បានឈានដល់កិច្ចព្រមព្រៀងថាយើងនឹងមិនបន្តកិច្ចសន្យាដាច់ដោយឡែកសម្រាប់សកម្មភាពបុគ្គលរបស់ពួកគេទេ។ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រសកម្មភាពរបស់ BLACKPINK ហើយយើងនឹងលើកទឹកចិត្តចំពោះសកម្មភាពនីមួយៗរបស់ពួកគេដោយបេះដូងកក់ក្តៅ។ សូមអរគុណ! ពីផលិតកម្ម YG Entertainment»។Blackpink and the Limits of K-Pop Maximalism - The New York Times

កាលពីកន្លងមកនេះ Jennie ក៏បានប្រកាសពីការចាប់ផ្តើមសកម្មភាពថ្មីរបស់នាងដោយបើកផលិតផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា OA (ODDATELIER) ខណៈដែលសមាជិកដែលនៅសល់របស់ BLACKPINK មិនទាន់បង្ហាញផែនការជាក់លាក់បន្ថែមទៀតសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេនៅឆ្នាំ២០២៤។ ទោះយ៉ាងណាអ្នកខាងក្នុងឧស្សាហកម្មកម្សាន្តជឿថា Lisa កំពុងពិភាក្សាអំពីកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅប្រទេស ខណៈ Jisoo កំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីពសម្តែងរបស់នាង។King presents MBEs to K-pop stars Blackpink - BBC News

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ ផលិតកម្ម YG បានប្រកាសថាក្រុម BLACKPINK បានសម្រេចបន្តកុងត្រាជាមួយក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ចំពោះកុងត្រាទៅលើបុគ្គលនោះទេ ខណៈផលិតកម្មទើបតែប្រកាសថាចំពោះសកម្មភាពទោលរបស់សមាជិកទាំង៤មិនក្រោមការគ្រប់គ្រងរបស់ YG ទៀតឡើយ។ មុនពេល YG ប្រកាសជាផ្លូវការចំពោះអនាគត BLACKPINK កន្លងមកក៏ធ្លាយពាក្យចចាមអារ៉ាមពីប្រព័ន្ធផ្សព្វផ្សាយមួយដែរថា BLACKPINK នឹងបន្តសកម្មភាពជាក្រុម ប៉ុន្តែសកម្មភាពផ្ទាល់ខ្លួនរបស់សមាជិកនីមួយៗមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG ៕K-Pop's Blackpink Was The Biggest Band in the World in October