ប្រទេសកូឡុំប៊ី ៖ ប្រទេសកូឡុំប៊ីបានបង្ហាញរូបសំណាករបស់អ្នកនាង Shakira Isabel ជាតារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក នៅទីក្រុងបារ៉ាន់គីយ៉ា ។ ជាងចម្លាក់បានចំណាយពេលអស់ជាច្រើនខែធ្វើរូបសំណាកនេះ ដើម្បីជាសារដាស់តឿនទៅកាន់យុវវ័យថា ពួកគេក៏អាចសម្រេចក្តីសុបិន និងគោលដៅរបស់ខ្លួន ដូចអ្នកចម្រៀង Shakira Isabel ដែរ ។Shakira: "I'm Worth Two 22-year-olds!" | First For Women

រូបសំណាកតារាចម្រៀងស្រីនេះជាស្នាដៃរបស់ជាងចម្លាក់នៅក្នុងស្រុក គឺលោក យីណូ ម៉ាគេស ។ លោកនិយាយថា លោកចង់ឱ្យរូបសំណាកនេះបង្ហាញឱ្យក្មេងស្រីជាច្រើននាក់ទៀតឃើញថា ពួកនាងក៏អាចសម្រេចក្តីសុបិនរបស់ខ្លួន និងទទួលបានភាពជោគជ័យក្នុងជីវិតដូចគ្នាដែរ ។ លោកបានចំណាយពេលធ្វើរូបសំណាកអស់រយៈពេល៥ខែ ។ មុននេះ លោក យីណូ ម៉ាគេស ធ្លាប់បានឃើញអ្នកនាង Shakira Isabel ឡើងច្រៀងចម្រៀងសម្រាប់ក្មេងៗនៅក្នុងតំបន់មួយ ។Giant Shakira statue celebrates singer for 'hips that do not lie'

លោក ជេមី ពូម៉ារេចូ ជាអភិបាលក្រុងបារ៉ាន់គីយ៉ា លើកឡើងថា រូបសំណាកតារាចម្រៀងស្រីដ៏ល្បីល្បាញឈ្មោះ Shakira Isabel បានធ្វើឡើងពីមាស ដែលមានកម្ពស់៦,៥ម៉ែត្រ និងបានដាក់តាំងនៅសួនច្បារមាត់ទន្លេ Magdalena ។ រីឯឪពុក-ម្តាយរបស់នាង ក៏បានធ្វើដំណើរមកចូលរួមក្នុងពិធីបង្ហាញរូបសំណាកផងដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។Shakira at Billboard's Latin Women in Music Gala: “Finding Someone Faithful  Is Less Important Than Being Faithful to Ourselves” | Vanity Fair

លោក ជេមី ពូម៉ារេចូ អភិបាលក្រុងបារ៉ាន់គីយ៉ា ប្រាប់ថា ៖ «វាជាថ្ងៃដ៏ពិសេសមួយសម្រាប់ទីក្រុងបារ៉ាន់គីយ៉ា ព្រោះនេះមិនគ្រាន់តែបានបង្ហាញពីការគោរពដល់អ្នកនាង Shakira Isabel ប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តាំផ្ញើទៅកាន់យុវវ័យនៅទីក្រុងបារ៉ាន់គីយ៉ា ថា ពួកគេក៏អាចសម្រេចក្តីសុបិន និងគោលដៅបានដែរ ។ នាង Shakira Isabel ទទួលបានជោគជ័យតាមក្តីសុបិនរបស់ខ្លួន ដោយនាងបានក្លាយជាអ្នកចម្រៀងភាសាអេស្ប៉ាញ ហើយនាងអាចនិយាយភាសាអង់គ្លេសបាន» ។Shakira's hometown unveils a giant statue of the beloved Colombian pop star

អ្នកនាង Shakira Isabel ជាតារាចម្រៀងស្រីប្រាប់ថា នាងពិតជាមានកិត្តិយសខ្លាំងណាស់ ដែលគេបានផ្តល់តម្លៃលើរូបនាង និងធ្វើរូបសំណាក ។ គួរបញ្ជាក់ថា អ្នកនាង Shakira Isabel គឺជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញម្នាក់របស់ប្រទេសកូឡុំប៊ី ។ ក្នុងអាជីពចម្រៀងរបស់នាង គឺនាងទទួលបានពានរង្វាន់ជាច្រើននាពេលកន្លងមក ។ នាងកើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៧ និងបានប្រឡូកក្នុងអាជីពជាអ្នកចម្រៀង នៅពេលអាយុ១៣ឆ្នាំ ។Shakira Statue's Plaque Attracts Internet's Attention. Here's Why

ក្រោយមក នាងក៏ចាប់ផ្តើមល្បីល្បាញនៅក្នុងប្រទេសដែលនិយាយភាសាអេស្ប៉ាញ ។ តារាចម្រៀងរូបនេះបានច្រៀងចម្រៀងជាភាសាអង់គ្លេសដាក់ក្នុងអាល់ប៊ុមរបស់ខ្លួន ហើយមានអ្នកគាំទ្រចម្រៀងអង់គ្លេសរបស់នាងយ៉ាងខ្លាំង ។ ក្រៅពីនេះ នាងអាចនិយាយបានច្រើនភាសា ដូចជា ៖ ភាសាអេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្គាល់ ហើយនាងក៏អាចនិយាយភាសាអ៊ីតាលី និងបារាំងបានខ្លះៗដែរ ៕