បវរកញ្ញាមានប្រជាប្រិយភាពប្រចាំប្រទេសកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងវិស័យបវរកញ្ញា ជារឿយៗត្រូវបានហ្វេនៗជំរុញលើកទឹកចិត្តចង់ឱ្យនាងចូលប្រកួតក្នុងវិស័យបវរកញ្ញាម្តងទៀត។ មិនឱ្យហ្វេនៗខកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយវៃដណ្តើមយកមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSSIe7_tTXT4yFAYoEIPN9ay4WrZQlARllbx-3Isn0sKudS216ngTlh3XX8_tr4godhOnStYqWJ1jSv1Lw_-u2sopOXNjXXyHQ60c1H15Hcx0Kx4kX6D0Jk2H20QvpHpgYpUUSLb84ROqmlB892lYH5yvyoz1Pl7v_cgHVPnyvxaC0U9CBxX9gePqlSFc/s2048/311958366_177997204811048_3156189986565939894_n.jpg

ជឿជាក់ថាអ្នកគាំទ្រភាគច្រើនស្គាល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មកហើយនាងគឺជាម្ចាស់មកុដ Miss Grand Cambodia 2022 និងបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិព្រមទាំងបំបែកប្រវត្តិសាស្រ្តក្នុងការប្រកួតកម្មវិធីនេះរបស់កម្ពុជាដែលនាងបានជាប់លំដាប់រងទី៥លើឆាកអន្តរជាតិ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពលេចធ្លោយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅក្រៅប្រទេសក៏ទទួលស្គាល់បវរកញ្ញាកម្ពុជាធ្វើឱ្យវិស័យបវរកញ្ញាក្នុងប្រទេសយើងកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតពីសំណាក់ទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_230CmhLp-rdmmva4iPkgiodkRSnIVtI1YlePIzv9aSyO6cV9yab6X2Jb2pTtATFtum7Wyor3f38LeIlfxFEeRQbSQCKRwzaZHSwB3-eqJnkRCuyGr6x21SleK0-CQah9ukwXGij0_hYE-KBehO9fIaBYTa_rVUgclTgzgWeWfUlfjDDHFlhhi4XlgtU/s2048/311505445_183874227556679_8691645644743833212_n.jpg

ចាប់តាំងពីការប្រកួតរួច បវរកញ្ញារូបនេះទទួលបានផ្លែផ្កាយ៉ាងខ្លាំងមានការងារសិល្បៈហូរចូលមិនចេះដាច់ទាំងការសម្តែងភាពយន្តខ្នាតធំ ទូតសុឆន្ទៈ រួមទាំងការងារនៅឯក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងណា សម្រាប់ហ្វេនៗស្នេហាវិស័យបវរកញ្ញាក៏ចង់ឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហានចូលប្រកួតបវរកញ្ញាម្តងទៀតដើម្បីឱ្យកាន់តែល្បីល្បាញ និងទទួលបានមកុដសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGB6q6FMbj-BD04_0rCpUs4kaiT6M2VXCdMICrmAgoK3w-KW8T6SXTnJCvDhDp82ywkhCzkoiTVQR2ZtJ5rt11bXZ_QbDd4Q08zCdLKMl53CbLtn9BJafrU5QcqgvBU_oYfkrxxNWjRHQI8O7EfRIhd09MDRgbBJzByyuCpFPS8mq1V3D_WXni10eJncc/s2048/310833262_175227985087970_1264127617594334064_n.jpg

យ៉ាងណាមិញ នាពេលថ្មីៗនេះតាមរយៈការLiveជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបប្រាប់ហ្វេនៗថានាងនឹងចូលរួមប្រកួតលើវិស័យបវរកញ្ញាម្តងទៀត។

លំដាប់រងទី៥ Miss Grand International 2022 រូបនេះបាននិយាយថាខ្លួនមិនកុហកអ្នកគាំទ្រទេព្រោះខ្លួនមិនគាំទ្រយកវិស័យបវរកញ្ញាមកលេងសើចទេ លក្ខណៈថាឆ្នាំនេះចូលតែអត់ចូលឱ្យហ្វេនចាំគាំទ្រហើយមិនចូលរួមប្រកួតវិញ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាបើនាងចូលនាងប្រាប់ថាចូលហើយត្រៀមខ្លួនចាំតែគាំទ្រនាងទៅប្រហែលជា៣ទៅ៤ឆ្នាំទៀតនឹងចូលរួមប្រកួតម្តងទៀត ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថា នាងសុំឱ្យខ្លួនឯងរឹងមាំជាងនេះ ព្រោះត្រូវការវាយដណ្តើមយកមកុដ លើកមុននាងទៅប្រកួតបែបកូនក្មេង ប៉ុន្តែកាលណានាងទៅប្រកួតម្តងទៀតសុំបែបមនុស្សធំវាយដណ្តើមមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_vNrNRT8z6133H9eVci17dSV3O-n91CT86RM3o4HBZk7sQ9Y6JGgCDvJD4JBBM5_g9ANcXQnO0SVHFaWtxw_1Fz3XDnuBSlCMatiKBhwxv208DMls2V8TZc9DgMkfmV76vymJBtNiNvBC8776RyxKH7QaCMqAHDLJg9MukPLMSsIYvnz4ku6-_7Y_F8/s2048/310162494_176610548283047_370878381178462364_n.jpg

ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រាន់តែបង្ហើបថានឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុណ្ណោះ ប៉ុន្តែនាងមិនបានបង្ហើបថានឹងចូលរួមកម្មវិធីបវរកញ្ញាណាមួយឡើយ។ ដ្បិតថាមិនទាន់បង្ហើបថាជាកម្មវិធីបវរកញ្ញាណាមួយក៏ដោយអ្នកគាំទ្រក៏សប្បាយចិត្តដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្រេចចិត្តចូលរួមប្រកួតម្តងទៀត។

គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីដូចជា Miss Cambodia 2020 ជាប់លំដាប់រងទី១ និង Miss Grand Cambodia 2022 ជាម្ចាស់មកុដតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBNsoWfDGsIYs4AgdEBmFvH6GZiQbceQqS3eu-48VFFrGPk0sxvVmE_2R3atqtJJB3icW8T-VuBlfsscBzR4tqcVFV14UKtRtud9Jq78LdrRNBVpKNqxTcgiA3hfPAKn54M2z9d-8gJQx6Bf2q4gTwIkrugXhl8_HKIuQCXfM0A9R-G207sRev_NBRCI/s2048/311488997_183854400891995_378348790754362923_n.jpg