ប្រទេសឥណ្ឌា ៖ ការធ្វើដំណើរតាមយន្តហោះ និងរថភ្លើងនៅប្រទេសឥណ្ឌាត្រូវបានផ្អាកភ្លាមៗ ក្រោយពីការចុះអ័ព្ទខ្លាំងនៅទីក្រុងញូវដែលី ។ រីឯការបើកបរយានជំនិះផ្សេងៗនៅតាមផ្លូវ ក៏ជួបការលំបាកខ្លាំងដែរ ដោយសារអ្នកបើកបរពុំអាចសម្លឹងមើលផ្លូវឆ្ងាយបានទេ ហើយបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើនកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។Why blinding fog is a worry in Delhi, north India every winter - India Today

សារព័ត៌មានបរទេសរាយការណ៍ទៀតថា អាកាសធាតុត្រជាក់លាយឡំនឹងការចុះអ័ព្ទខ្លាំងពេក បានបណ្តាលឱ្យការធ្វើដំណើរនៅទីក្រុងញូវដែលី និងតំបន់មួយចំនួននៅភាគជើងប្រទេសឥណ្ឌា ត្រូវផ្អាកជាបណ្តោះអាសន្ន ។ លើសពីនេះ ជើងហោះហើរជាង១០០ជើង និងការធ្វើដំណើរតាមរថភ្លើងចំនួន២៥ជើងត្រូវពន្យារពេល ដោយសារពិបាកមើលផ្លូវ ។Dense fog set to hit north India over next few days; red, orange alerts  issued for some areas - The Economic Times

អាជ្ញាធរឥណ្ឌាបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងនៅតាមដងផ្លូវ ដូចជា ៖ រដ្ឋ Uttar Pradesh ដែលស្ថិតនៅជិតទីក្រុងញូវដែលី មានរថយន្តបុកគ្នាជាច្រើនគ្រឿងនៅលើផ្លូវល្បឿនលឿន និងបណ្តាលឱ្យអ្នកដំណើររងរបួសជាច្រើននាក់ ប៉ុន្តែគ្មានអ្នកស្លា.ប់ទេ ។Dense fog disrupts flights and trains in New Delhi | Reuters

ការិយាល័យឧតុនិយមឥណ្ឌារាយការណ៍ថា ទីក្រុងញូវដែលីបានគ្របដណ្តប់ទៅដោយអ័ព្ទយ៉ាងក្រាស់ និងមានធូលីកខ្វក់ពេញបរិយាកាសទៀតផង ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋប្រមាណ២០លាននាក់ ដែលរស់នៅទីក្រុងនេះ ។Delhi IGI airport issues advisory amid IMD's dense fog warning - The  Economic Times

ការិយាល័យឧតុនិយមព្យាករថា ប្រទេសឥណ្ឌានឹងមានអាកាសធាតុអាក្រក់បែបនេះរយៈពេល៥ថ្ងៃទៀត ព្រមទាំងដាស់តឿនឱ្យពលរដ្ឋទាំងអស់បើកបរយានជំនិះដោយការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបើកភ្លើងបំភ្លឺផ្លូវផងដែរដើម្បីចៀសវាងគ្រោះថ្នាក់ ។ ការិយាល័យឧតុនិយមបញ្ជាក់ថា ពលរដ្ឋឥណ្ឌាគួរតែផ្អាកការធ្វើដំណើរមួយរយៈសិន បើពុំចាំបាច់ ៕